CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយបោះឆ្នោត សកលនៅជប៉ុន​ Shinzo Abe ជាប់ជា នាយករដ្ឋមន្រ្តី សាជាថ្មី

ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ ២០១៤ នេះថា គណបក្សកាន់អំណាច របស់នាយករដ្ឋមន្ត្រីជប៉ុន លោក​​  Shinzo Abe ទទួលបាន សម្លេង​គាំ​ទ្រយ៉ាងខ្លាំង  នៅក្នុង   ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដែលនឹងធ្វើឲ្យមេដឹកនាំអភិរក្សនិយមរូបនេះ បន្តកាន់អំណាចនៅក្នុង    អាណត្តិថ្មី ដើម្បីស្តារនូវសេដ្ឋកិច្ចដ៏ជឿនលឿន របស់ ប្រទេស ជប៉ុនឡើង វិញ។


គួររំឮកថា គណបក្ស Liberal  Democratic Party របស់នាយករដ្ឋមន្រ្តី Abe ឈ្នះដោយសម្លេង គាំទ្រ លើ ២ភាគ៣ នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៤៧៥  នាក់ ជាជោគជ័យដ៏ធំមួយ ចាប់តាំង ពីគណបក្សមួយនេះ បានបង្កើតឡើងជិត ៦សតវត្សន៍កន្លងទៅ ៕


ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី ហ្គូហ្គល


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Volcano erupt