CamNews

ព័ត៌មានអន្តរជាតិ 

The Hayabusa 2 ឬស្ទាំងប្រដេញ របស់ជប៉ុន យានអវកាសខ្លាំង បំពេញបេសកម្ម ៦ ឆ្នាំពេញអ្នករាល់គ្នាស្មានមិនដល់

ព័ត៌មានអន្តរជាតិ ៖ The Hayabusa 2 មានន័យថា ស្ទាំងប្រដេញ ជាភាសាជប៉ុន ត្រូវបានបាញ់បង្ហោះ ឡើងដោយជោគជ័យ ចេញពីស្ថានីយ៍លំហអាកាស Tanegashima   Space Centre ភាគខាងត្បូង ប្រ ទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះ ។ សេចក្តីរាយការណ៍ ពីទំព័រសារ  ព័ត៌មានបរទេស​អោយដឹង ថា យន្តអវកាសមួយនេះ នឹងបំពេញបេសកម្មរយៈពេល ៦ ឆ្នាំពេញ ក្នុង ការតាមដាន ក៏ដូចជា សិក្សា ស្រាវជ្រាវទៅលើអាច៍ផ្កាយ ។ របាយការណ៍បញ្ជាក់អោយដឹងថា យាន  មួយនេះ ត្រូវបានក្រុមអ្នកវិទ្យា សាស្រ្តរំពឹងទុកដា នឹងឈានទៅដល់    អាច៍ ផ្កាយ ក្នុងអំឡុងឆ្នាំ ២០១៨   ក្នុងនោះ ត្រូវចំណាយពេល ហោច ណាស់ ១៨ ខែ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ អំពីវា មុននឹងវិលត្រលប់មកកាន់ភពផែនដីវិញ អំ ឡុងឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនឹង    រួមមានដូចជា ការបាញ់ប្លោងចូលទៅក្នុងអាច៍ផ្កាយ ដើម្បីបំផ្ទុះ ឡើងនូវមាត់ភ្នំភ្លើង ដូច្នេះ អ្នករុករក អាចប្រមូលយក សំណាកគម្រូថ្ម ពីខាងក្នុងបាន រួចនាំត្រលប់មក ភាពផែនដី ដើម្បីធ្វើការសិក្សា វិភាគ និងតាមដានបន្ថែមទៀត    ។ យោងតាមទីភ្នាក់ងាររុករកអវកាស របស់ប្រទេសជប៉ុន Aerospace Exploration Agency (JAXA)  ដឹងថា យានអវកាស Hayabusa 2 will នឹងធ្វើការសិក្សាស្រាវជ្រាវ ក៏ដូចជា រុករកប្រភពដើម ទឹកប្រៃ ក៏ដូចជា សិក្សាទៅលើ ភពផែនដីកកើត ទៅបានយ៉ាងដូចម្តេច ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រទេញូវ


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Volcano erupt