ព័ត៌មានអន្តរជាតិ ៖ ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានបោកបក់ ដោយមានការវាយប្រហារ ទៅលើភាគ កណ្តាលប្រទេសជប៉ុន ក្នុងនោះ នាំមកនូវ ខ្យល់ ព្យុះ ក៏ ដូច ជា ភ្លៀង ធ្លាក់ខ្លាំង ដែលជាហេតុបាន បណ្តាលអោយជើងហោះហើរ ក្នុងស្រុក ក៏ដូចជាក្រៅស្រុក ភាគច្រើន លុបចោលមិនត្រឹមតែប៉ុណ្ណោះ ក៏មានករណីផ្តាច់ចរន្តអគ្គីសនី មួយចំនួន នៅតាមបណ្តា តំបន់និងកន្លែងផ្សេងៗពីគ្នា ដូចគ្នាដែរ ។
ប្រភពសារព័ត៌មាន ពីទំព័រ អឺរ៉ូញូវ អោយដឹងថា ព្យុះទីហ្វុង Phanfone បាន បំបែក ខ្លួនចេញពីព្យុះទី ហ្វុងមេ ដ៏មានឥទ្ធិពល តែទោះជាយ៉ាងណាក៏ដោយចុះ ទីភ្នាក់ងារឧតុនិយម របស់ជប៉ុន បានព្រមាន ថា វានៅតែមាន ឥទ្ធិពល អាក្រក់ដដែល ដោយនៅក្នុងនោះ កម្លាំង នៃ ការបោកបក់ មានដល់ទៅ ២១៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
គួរបញ្ជាក់ថា គ្រឹះស្ថានអប់រំ ភាគច្រើន រងនូវការបិទទ្វារ ខណៈរោងចក្រផលិត រថយន្តពីរ កន្លែងធំៗរបស់ប្រទេស ក៏បានបិទដំណើរការអាជីវកម្មរបស់ខ្លួន បណ្តោះអាសន្ន ដូចគ្នាដែ រ ។ របាយការណ៍ គូសបញ្ជាក់អោយដឹងថា ក្នុងមួយឆ្នាំៗ ប្រទេសជប៉ុន ទទួលរង នូវការ វាយប្រហារ ដោយសារគ្រោះ ថ្នាក់ធម្មជាតិ ខ្យល់ព្យុះ ជាមធ្យម ១១ ដង ក្នុងមួយឆ្នាំ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ