CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះធម្មជាតិ ឆ្នាំ ២០១៤ សម្លាប់មនុស្ស ១១,០០០ នាក់ ខាតបង់សេដ្ឋកិច្ច ដល់ទៅ ១១៣ ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ គ្រោះមហន្តរាយ ធម្មជាតិ អាកាសធាតុ ក៏ដូចជា គ្រោះមហន្ត រាយ កែច្នែ បណ្តាល​ អោយមានការខូតខាតទំហំសាច់ប្រាក់ជារួមដល់ទៅ ១១៣ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ខណៈជា ការខាតបង់សេដ្ឋកិច្ចមួយ ដ៏ធ្ងន់ធ្ងរ ប្រចាំឆ្នាំ ២០១៤ នេះបើតាមការអះអាង អោយដឹងពីក្រុមហ៊ុនធានា រ៉ាប់រងបន្ត ក្រុមហ៊ុន Swiss Re អោយដឹង ថ្ងៃពុធម្សិលមិញ ។

ជាការខាតបង់សេដ្ឋកិច្ច តិចជាងឆ្នាំមុន បើធៀបទៅ    នឹងឆ្នាំ​  ២០១៣  មានចំនួនដល់ទៅ ១៣៥ ពាន់ លានដុល្លារសហរដ្ឍអាមេរិកឯណោះ ។ ក្រៅអំពីការខាតបង់សេដ្ឋកិច្ច ក្នុងនោះ ក្រុមមនុស្សជារួមមាន​ដល់ទៅ ១១,០០០ នាក់ បានស្លាប់បាត់បង់ជិវិត ដោយសារ  តែ គ្រោះធម្មជាតិ មកពីជុំវិញពិភពលោក ពោលចំនួនតួរលេខ មានការធ្លាក់ចុះជាងឆ្នាំមុន ខណៈឆ្នាំ  មុន មានចំនួនអ្នកស្លាប់ដល់ទៅ ២៧,០០០ នាក់ឯណោះ ។ 


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថា គ្រាន់តែ   គ្រោះ ថ្នាក់ធម្មជាតិខ្យល់ព្យុះ នាដើមឆ្នាំ ២០១៤ លើទឹកដីសហរដ្ឋអាមេរិក​មានការខាតបង់ទំហំសាច់ប្រាក់ដល់ទៅ ១,៧ ពាន់លានដុល្លារ ទន្ទឹម នឹងគ្នានេះដែរ គ្រាន់តែព្យុះដ៏មានឥទ្ធិពលខ្លាំងជាទីបំផុត បោកបក់   ខ្លាំងទូទាំងសហរដ្ឋអាមេរិកដូចគ្នា នោះ កាលពីអំឡុងឧសភា បានធ្វើអោយខូចខាត គិតជាទំហំសាច់ ប្រាក់  មានដល់ទៅ ២,៩ ពាន់លាន ដុល្លារ ។


ខ្យល់កន្ទ្រាក់ខ្លាំង អមជាមួយនឹងវត្តមាន ភ្លៀងធ្លាក់យ៉ាងគំហុក លើទឹកដីប្រទេស ម៉ិចសិកនាំមកដោយ ព្យុះកំបុតត្បូង Odile បណ្តាលអោយរងឥទ្ធិពលអវិជ្ជមាន   បាត់ បង់  សាច់ប្រាក់ មានចំនួន ១,៦ ពាល់ លានដុល្លារ មិនត្រឹមតែប៉ុណ្ណោះ ព្យុះព្រឹកទឹកកក ដែលបានវាយប្រហារទៅលើ បណ្តាផ្នែកមួយចំនួននៃ ប្រទេស បារាំង ប្រទេស អាល្លឹម៉ង់ ប្រទេស ប៊ែលហ្សិក អំឡុង  ខែ មិថុនា នោះ បណ្តាលអោយខាតបង់ សេដ្ឋកិច្ច គិតជាសាច់ប្រាក់ដល់ទៅ ២,៧ ពាន់លានដុល្លារ    ។  ច្រើន ជាងនេះ ទៅទៀត នៅតាមតំបន់ មួយចំនួនផ្សេងៗទៀត លើសកលលោក ក៏រងនូវផលប៉ះ    ពាល់ ដូចគ្នាដែរ តួយ៉ាង នៅចិន មានគ្រោះ ធម្មជាតិ គ្រោះរាំងស្ងួតអាក្រក់បំផុត    ដែល  បានបណ្តាល   អោយមានការខូចខាតយ៉ាងដំណំ ទៅលើ ផលិតផលកសិកម្ម ។ ពុំទាន់មានតួរលេខច្បាស់ការណ៍ ស្តីពីទំហំនៃការខូតខាត ដោយសារតែការវាយ ប្រហារពីសំណាក់គ្រោះធម្មជាតិ ខ្យល់ព្យុះ Hagupit  នៅហ្វីលីពីន នាដើម    ខែនេះនៅឡើយទេ ក៏ប៉ុន្តែ បើយោងតាមរបាយការណ៍ ទំហំនៃការខូតខាត មានទំហំតូចជាងបើធៀបទៅនឹងការវាយប្រហារដោយ គ្រោះធម្មជាតិខ្យល់ព្យុះ Haiyan កាលពីអំឡុង ឆ្នាំ ២០១៣ កន្លងទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Volcano erupt