CamNews

កីឡាអន្តរជាតិ 

Manchester United ស្វាគមន៍លោកគ្រូ Louis Van Gaal ស្របពេលដែល Giggs ប្រកាសចូលនិវត្តន៍

បន្ទាប់ពី ឆ្លងកាត់ ខ្យល់ព្យុះ ជាច្រើនមក Manchester United ទីបំផុតរកបាន អ្នកដឹកនាំថ្មីជំនួស គ្រូ​ ហេងស៊យ David Moyes ដែលបានធ្វើ អោយក្រុម Manchester United ធ្លាក់មកនៅលេខ ៧ ក្នុង រដូវកាលនេះ ។



អ្នកដឹកនាំថ្មីនេះ គឺជាលោកគ្រូម្នាក់ ដ៏ល្បីសញ្ជាតិ ហូឡង់ គឺ Louis Van Gaal ដែលជាអ្នកដឹកនាំ ម្នាក់ដ៏មានស្នាដៃ ធ្លាប់ដឹកនាំក្រុម Ajax, Barcelona, Bayern Munich និងក្រុមជំរើសជាតិ ហូឡង់​ជាដើម ។​ Louis Van Gaal ត្រូវបានគេដឹងថា បានមកចុះកុងត្រា ដឹកនាំក្រុម Manchester United រយៈពេល ៣ ឆ្នាំដែល យើងមិនបានដឹង អំពីតំលៃឡើយ ។ នៅក្នុងបទសំភាសន៍ មួយរបស់ Louis Van Gaal និងទូរទស្សន៍ ហូឡង់ បានអោយដឹងថា គាត់មិនបាន និយាយរឿងលុយ ជាមួយនិង Manchester United ឡើយហើយអ្វី ដែលសំខាន់នោះគឺ ការទិញយកកីឡាករ ថ្មីមួយណា មកចូល ក្រុម ត្រង់នេះហើយទើបធ្វើ អោយយើងមិនដឹង ពីតំលៃនៃការ ចុះកុងត្រាដឹកនាំនេះ ។ តាមពិត ទៅមុនពេលមក កាន់តំណែងនៅ Manchester United នេះគាត់បានគិត ចង់ចូលនិវត្តន៍ ទៅហើយ ចំណែកភរិយាគាត់ ក៏គាំទ្រដែរ តែក្រោយមក បែជាមកកាន់ តំណែងនៅ Manchester United ទៅវិញ ។ គ្រួសារ Glazer ដែលជាគ្រួសារសេដ្ឋី ម្ចាស់ក្លឹប Manchester United បានត្រៀមលុយ ទុកអោយ Van Gaal ស្តារក្រុមវិញ រហូតដល់ទៅ ២០០ លានផោន ដើម្បីគាត់អាចទិញ កីឡាករ ណាដែលគាត់ ចង់បាន ។



ក្រៅពីការមកដល់ របស់ Louis Van Gaal នោះជើងចាស់ Ryan Giggs ក៏បានប្រកាស ចូលនិវត្តន៍ ពីការលេង បាល់ផងដែរ តែគាត់មិនទៅ ណាឆ្ងាយឡើយ ព្រោះថា Louis Van Gaal បានផ្តល់ តំណែងលេខ ២ អោយទៅគាត់ ។ តំណែងលេខ ២ នោះបានន័យថា ជាតំណែងជំនួយការ អ្នក ដឹកនាំក្រុមផ្ទាល់ តែម្តង ដូចនេះ Ryan Giggs នឹងនៅតែ សមាជិកក្រុម Manchester United ជា បន្តគ្រាន់តែ តំណែងផ្សេង ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ telegraph,dailymail


Tags: football star ryan giggs manchester united louis van gaal