(ប៉ារីស)៖ ប្រវត្តិសាស្រ្តចំដែលបានកើតឡើង សម្រាប់ក្រុមតោក្រដាសអង់គ្លេស បន្តជ្រុះចេញពី Euro 2016 ត្រឹមវគ្គ១៦ក្រុម បន្ទាប់ពីប្រកួតចាញ់អ៊ីស្លង់ ២-១ យប់មិញនេះ។
សារព័ត៌មាន BBC បានផ្សាយថា ក្រុមជម្រើសជាតិអង់គ្លេស បានធ្វើការនាំមុខអ៊ីស្លង់១គ្រាប់មុននៅនាទីទី៤ ដោយការទាត់បាល់ពិន័យប៉េណាល់ទីរបស់ Wayne Rooney ក្នុងពហុកីឡដ្ឋាន Allianz Riviera ស្ថិតក្នុងទីក្រុង Nice នែប្រទេសបារាំង។
តែយ៉ាងណាក៏ដោយ អង់គ្លេស ត្រូវបានអ៊ីស្លង់ វាយបកឈ្នះវិញ ត្រឹមនាទីទី៦ និងនាទីទី១៩ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង៩០នាទី ដែលជាការធ្វើបានសម្រេចដោយកីឡាករ Ragnar Sigurdsson និងមិត្តរួមក្រុម Sigthorsson នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៣៣៩០១នាក់។
ភ្លាមៗនោះដែរ ក្រោយកញ្ចែបញ្ចប់ការប្រកួត គ្រូបង្វឹកក្រុមអង់គ្លេសលោក Roy Hodgson ក៏បានប្រកាសលាលែងពីមុខតំណែងផងដែរ បន្ទាប់ពីដឹកអង់គ្លេសលេងក្នុងព្រឹត្តិការណ៍ធំៗមានដូចជា Euro 2012, World Cup 2014 និង Euro 2016 មិនដែលឆ្លងផុតវគ្គ៨ក្រុមទាល់តែសោះ។
សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ រកឃើញអស់ហើយ ក្រុមដែលបានឆ្លងផុតវគ្គ១៦ក្រុម និងឈានជើងចូលវគ្គ៨ក្រុមជាបន្តទៀតមាន ប៉ូឡូញ ប៉ះព័រទុយហ្គាល់, វ៉េល ប៉ះប៊ែលហ្ស៊ិក, អាល្លឺម៉ង់ ប៉ះក្រុមរងជើងឯកសម័យមុនអ៊ីតាលី និងម្ចាស់ផ្ទះបារាំង ប៉ះអ៊ីស្លង់ ដែលនឹងចាប់ផ្តើមការប្រកួតវគ្គ៨ក្រុមនៅយប់ថ្ងៃទី៣០ មិថុនា ក្រោយសម្រាក២ថ្ងៃ ថ្ងៃទី២៨ និង២៩៕
គ្រូបង្វឹក Roy Hodgson ដែលលាលែងពីតំណែង
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង