CamNews

តារា 

អតីតសង្សារ Mario ដឹកដៃកូននិងស្វាមី ទៅលេងស្រុកក្រៅយ៉ាងមានក្តីសុខ!

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីវ័យ ២៨ ឆ្នាំ នាង gubgib sumontip ដែលជាអតីតសង្សារចាស់របស់ តារាសម្តែងល្បីឈ្មោះទាំងវ័យក្មេងលោក Mario Maurer បានដឹកដៃកូនស្រី និងស្វាមីរបស់នាងទៅលេងនៅឯក្រៅប្រទេស កាលពីពេលថ្មីៗនេះ ។

ដោយយោងតាម Status និងរូបថតតាមរយៈគណនី instagram របស់នាង gubgib sumontip ផ្ទាល់បានឲ្យដឹងថា នាងបានបង្ហោះរូបថតរបស់នាងនិងស្វាមី ព្រមទាំងកូនស្រីនៅឯប្រលានយន្តហោះហើយភ្ជាប់មកជាមួយនិងចំណងជើងថា អ្នកទាំង ៣​ កំពុងតែបន្តដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីលំហែកាយ និងអបអរសាទរចំពោះការវិលត្រលប់របស់ស្វាមីក្រោយពីទៅសាងផ្នួលអស់រយៈពេល ១ ខែកន្លងផុតទៅនៅឯវត្ត ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង gubgib គឺជាអតីតមិត្តស្រីរបស់លោក Mario ប៉ុន្តែក្រោយមកនាងក៏បានរៀបការជាមួយនិង លោក bie kpn ហើយសព្វថ្ងៃនេះមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាមួយនិងគ្នា ហើយក៏ពោរពេញទៅដោយសុភមង្គលផងដែរ  ៕

-ចុចអាន ៖ សង្សារចាស់ Mario យំឡើងហើមភ្នែក ក្រោយទទួលស្វាមីពីវត្តមកផ្ទះវិញ!







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer gubgib sumontip