CamNews

ផលិតផលថ្មី 

Nike បញ្ចេញ នាឡិការ Apple Watch NikeLap សេរីថ្មី

រយៈ៧ខែមកហើយដែល Apple Watch Nike+ ដំបូងបានចេញលក់ ពេលនេះ Nike បានបញ្ចេញម៉ូដែលថ្មី NikeLab សេរីថ្មីក្នុងទំរង់ limited edition ដែលមើលទៅពិតជាស្រស់ស្អាតជាលក្ខណៈSport ពិតមែន។

 

តួ ខ្លួននៃនាឡិការស្រោបដោយ Aluminum ប្រផេះ ហើយខ្សែពណ៌ស ដែលរំលេចចេញនូវប្រហោងខ្មៅតូចៗ ដែលពិតជាសាកសមជានាឡិការ Sport ។

NikeLap ផ្ជាប់មកជាមួយកម្មវិធីទាំងអស់របស់ Apple Watch Series 2 រួមជាមួយនិង កម្មវិធីពិសេសៗរបស់ Nike ដូចជា Nike+Run app និង exclusive Siri,..។

 

នាឡិការApple Watch NikeLab  limited edition នឹងមានចេញលក់នៅថ្ងៃ ២៧មេសា ខាងមុខនេះ នៅ NikeLab doors និង Apple Watch Store​​ "Isetan Shinjuku" ជប៉ុន៕




 

ដោយ៖ ME,

ប្រភព៖ gsmarena