CamNews

វីដេអូ៖គ្រាប់បែកផ្ទុះពេលនាយករដ្ឋមន្ដ្រី Somalia កំពុងថ្លែងសុន្ទរកថា

ទិដ្ឋភាពនារីបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់កំពុងធ្វើសកម្មភាពនៅពេលនាយករដ្ឋមន្ដ្រី
Somalia កំពុងសំដែងសុន្ទរកថានៅក្នុងពិធីមួយនៅឯ Mogadishu ត្រូវបានកាមេរ៉ាមួយ
ថតបាន។

 

ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានកើតឡើងខណៈពេលនាយករដ្ឋមន្ដ្រី Somalia
លោក Abdiweli Mohamed Ali កំពុងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធដំណើរការស្ថានីយ
ទូរទស្សន៍ជាតិដែលផ្សាយតាមរយៈផ្កាយរណប់។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅ
ក្នុងមហោស្របជាតិក្នុងរដ្ឋធានី Mogadishu ដោយមានការចូលរួមពីក្រុមមន្ដ្រីកំពូលៗ
និងសមាជិកសភាជាច្រើនរូបផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គ្រាប់បែកនេះមិនបានធ្វើអោយមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាល
ណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិត។ ប៉ុន្ដែមនុស្សចំនួន ៥នាក់ក្នុងចំណោម ២០០នាក់
ដែលមានវត្តមាននៅទីនោះត្រូវបាត់បង់ជីវិត ក្នុងនោះក៏មានមេដឹកនាំគណកម្មធិការ
Olympic និងជាអគ្គនាយកសម្ព័ន្ធកីឡា Somalia រួមនឹងស្ដ្រីអ្នកនិពន្ធល្បីឈ្មោះ និងអ្នក
បំផ្ទុះគ្រាប់បែកអត្តឃាត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: somalia killed