ថៃ ៖ ប្រធានបទបែកបាក់ស្នេហារបស់តារាសម្តែងនាង Vill Wannarot និងលោក Nong Thana កំពុងតែក្លាយជាប្រធានបទដ៏ក្តៅកគុកហើយនៅពេលនេះ ។
ទំនាក់ទំនងស្នេហា ៣ ឆ្នាំ ត្រូវបានបញ្ចប់ដោយសារតារាល្បីទាំងពីរដួងនេះគ្មានពេលវេលាសម្រាប់ឲ្យគ្នាទៅវិញទៅមក ។ បន្ទាប់ពីព័ត៌មាននេះសាយភាយ នាង នាង Vill Wannarot ក៏បានបង្ហោះរូបថតមួយសន្លឹកដោយដាក់ស្រមោលបាតដៃ ដោយតំណាងឲ្យពាក្យសូមទោស ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
យោងតាមកិច្ចសម្ភាស៍របស់លោក Nong Thana បានថ្លែងប្រាប់អ្នកកាសែតថា ការពិតទៅអតីតមិត្តស្រីរបស់លោកពិតជាបានសូមទោសពិតមែនចំពោះការបែកបាក់មួយនេះ ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានឆាតមកសូមទោសជាសាធារណៈថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar