CamNews

យល់ដឹង 

កំពូលមេដឹកនាំនយោបាយ​ទាំង​១០ ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ បំផុត​ក្នុង​តំបន់​អាស៊ី

បរទេស៖ ក្រុមមេដឹកនាំនយោបាយ ត្រូវបានគេចាត់ទុកថា ការងាររបស់ពួកគេជាប់ពាក់ព័ន្ធនឹងភាពតានតឹង ឬស្មុគស្មាញជាច្រើន ដែលតម្រូវឲ្យពួកគេ ធ្វើការសម្រចចិត្តដ៏លំបាកជារៀងរាល់ថ្ងៃ ។ ប៉ុន្តែទន្ទឹមនឹងគុណវិបត្តិនយោបាយ ក៏បាននាំមកនូវផលប្រយោជន៍ដល់អ្នកទាំងនោះវិញផងដែរ ។
ជាក់ស្ដែងខាងក្រោមនេះ ជាកំពូលមេដឹកនាំនយោបាយទាំង១០ ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុត ក្នុងតំបន់អាស៊ី៖

១. លោក Lee Hsien Loong
កាលពីឆ្នាំ២០១២ លោកគឺជាអ្នកនយោបាយម្នាក់ ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតក្នុងពិភពលោក ហើយបច្ចុប្បន្ន នេះលោក Lee Hsien Loong ជានាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំនយោបាយ មានប្រាក់ខែខ្ពស់បំផុត ក្នុងតំបន់អាស៊ីជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន ១.៧០០.០០០ ដុល្លារអាម៉េរិក ។


២. លោក Tony Tan
ជាប្រធានាធិបតីនៃប្រទេសសិង្ហបុរី ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១.១៩០.០០០ ដុល្លារអាម៉េរិក ។

៣. លោក Fuad Masum
ត្រូវបានគេស្គាល់ថា ជាប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់ ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ៨៤០.០០០ ដុល្លារអាម៉េរិក ស្មើនឹងចំនួន ៧០.០០០ ដុល្លារអាម៉េរិកក្នុងមួយខែ ។

៤. លោក CY Leung
ជាមេដឹកនាំនយោបាយម្នាក់ ក្នុងទីក្រុងហុងកុង ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ៥៣០.០០០ ដុល្លារអាម៉េរិក ។


៥. លោក Khalifa bin Salman Al Khalifa
មានប្រាក់ខែប្រចាំឆ្នាំចំនួន ២៣៨.០០០ ដុល្លារអាម៉េរិក បច្ចុប្បន្នលោក Khalifa bin Salman Al Khalifa ជានាយក រដ្ឋមន្ត្រីរបស់ប្រទេសបារ៉ែន ។


៦. លោក Ilham Aliyev
ជាប្រធានាធិបតីនៃប្រទេស Azerbaijan ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ២៣០.០០០ ដុល្លារអាម៉េរិក ។


៧. លោក  Shinzo Abe
ត្រូវបានគេស្គាល់ថា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ២០២.៧០០ ដុល្លារអាម៉េរិក ។


៨. លោកស្រី Park Geun-hye
មានប្រាក់ខែប្រចាំឆ្នាំចំនួន ១៨៧.០០០ ដុល្លារអាម៉េរិក ។ បច្ចុប្បន្នលោកស្រី Park Geun-hye ជាប្រធានាធិបតីនៃ ប្រទេសកូរ៉េខាងត្បូង ។


៩. លោក Ma Ying-jeou
ជាប្រធានាធិបតីក្នុងកោះតៃវ៉ាន់ ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៨៤.០០០ ដុល្លារអាម៉េរិក ។


១០. លោក Tammam Salam
ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមកំពូលមេដឹកនាំនយោបាយ ដែលមានប្រាក់ខែខ្ពស់បំផុត ក្នុងតំបន់អាស៊ី គឺលោក Tammam Salam នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ (Lebanon) ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៥០.០០០ ដុល្លារអាម៉េរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Lee Kuan Yew PM