ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១០នាក់ រង គ្រោះ ក្នុងនោះ ម្នាក់រងរបួសធ្ងន់ ក្រោយពី មានករណីគ្រោះថ្នាក់ ផ្ទុះហ្គាសទ្រង់ទ្រាយធំនៅសង្កាត់លេខ ៦ ភាគកណ្តាលទីក្រុងប៉ារីស ប្រទេស បារាំងនេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពី សំណាក់ មេបញ្ជាការ នាយកដ្ឋានពន្លត់អគ្គី ភ័យ។
ប្រភពពីសារព័ត៌មានក្នុងស្រុក ប្រទេស បារាំង BFMTV ឲ្យដឹងថា ក្នុងចំណោម ជនរងគ្រោះ ១០នាក់ ក្នុងនោះ ៦នាក់ជាក្រុមការងារពន្លត់អគ្គីភ័យ។ ប្រតិបត្តិការ ចុះ អន្តរាគមន៍ ពីសំណាក់ក្រុមការងារ ពន្លត់អគ្គីភ័យនៃការតាមស្វែងរកជនរងគ្រោះ បន្តធ្វើយ៉ាង សស្រាក់សស្រាំ។ ប្រភពដដែលបន្តឲ្យ ដឹងថា គ្រោះថ្នាក់ផ្ទុះហ្គាសទ្រង់ទ្រាយធំលើកនេះ អាចកើតទៅបាន នៅពេលពលរដ្ឋម្នាក់ ព្យាយាម បើកហ្គាសដោយមិនមានការប្រុងប្រយ័ត្ន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ