CamNews

រថយន្ត 

CEO ក្រុមហ៊ុនរថយន្ដទំនើប BMW ដួលផ្ងាកក្រោយ ខណៈកំពុងធ្វើអត្ថាធិប្បាយ អំពីស៊េរីថ្មី របស់ក្រុមហ៊ុន

យានយន្ដ៖ លោក Harald Krueger ដែលជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុនរថយន្ដ​ BMW បានជួបរឿងគួរសង្វេគមួយ កាលពីថ្ងៃអង្គារ៍ ដោយលោកបានដួលផ្ងាកក្រោយ នៅលើឆាកវេទិការបង្ហាញរថយន្ដទំនើបក្នុងកម្មវិធី ដាក់តាំបង្ហាញរថយន្ដ Frankfurt 2015 ខណៈដែលគាត់ កំពុងតែធ្វើការអត្ថាធិប្បាយ​ ស៊េរីទំនើប BMW របស់គាត់។ 

យោងតាមរយបាយការណ៍ Reuters បានបង្ហាញឲ្យដឹងថា លោក Harald Krueger បានដួលផ្ងាកក្រោយ បះជើង នៅលើឆាកវេទិការមុខមហាជន ក្នុងកម្មវិធី តាំងបង្ហាញរថយន្ដ Frankfurt 2015 ក្នុងប្រទេស​អាល្លឺម៉ង់​​ ខណៈដែលគាត់ បានកំពុងតែ ធ្វើការណែរនាំស្ដី ពីស៊េរីថ្មីរបស់ ក្រុមហ៊ុន BMW  ។ ស្របពេលនេាះ គាត់​មិនអាចធ្វើដំណើរដោយឯងបានឡើយ ដោយមានមនុស្សពីរនាក់ចូលមកគ្រាគាត់ចេញ ពីកម្មវិធី ហើយក៏ធ្វើការ​អភ័យទោសចំពោះកំហុសដែល កើតឡើង ។ 

គូសបញ្ជាក់ផងដែរថា ប្រភពរបាយការណ៍ មិនបានបង្ហាញពីមូលហេតុដែលបណ្ដាល ឲ្យជួបរឿងបែបនេះ ទេ រហូតមកទល់ពេលនេះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ businessinsider


Tags: vehicle Harald Krueger Frankfurt