CamNews

តារា 

តួស្រីក្នុងរឿង "One day" បើកភ្លើងខៀវ ឲ្យលោក Ter Chantavith ញ៉ែរនាង ព្រោះហេតុផលមួយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សនប៉ុស្តិ៍លេខ ៣ នាង Mew Nittha បានបែកគ្នាជាមួយនិងមិត្តប្រុសរបស់នាង ដែលមិនមែនជាតារាល្បីអ្វីនោះទេ តារាថៃរូបនេះជាមួយនិងអតីតមិត្តប្រុសបានបែកគ្នា ប្រហែលជា ៦ ខែទៅហើយ ក្រោយពីទាក់ទងគ្នាជាច្រើនឆ្នាំ ដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់អោយគ្នាទៅវិញទៅមក ។ ហើយពេលឥលូវនេះ តារាថៃមួយដួងនេះគឺនៅទំនេរ ។ 



នាង Mew Nittha ក៏ថែមទាំងបានបដិសេដជាមួយនិងពាក្យចចាមអារាមថា លោក Ter Chantavith ជាជនទី ៣ ដែលធ្វើឲ្យអ្នកនិងអតីតមិត្តប្រុសបានបែកគ្នា ។ តួស្រីក្នុងរឿង "One day" ថែមទាំងបានបញ្ជាក់ទៀតថា នាងមិនជឿជាក់លើរឿងអាថ៍កំបាំង ៧ ឆ្នាំអីនោះទេ (ជនជាតិថៃ ភាគច្រើនមានជំនឿថា គូស្នេហ៍មួយៗតែងតែបែបគ្នា ក្រោយពីទាក់ទងគ្នាបាន ៧ ឆ្នាំ) ប៉ុន្តែតារាស្រីរូបនេះនាងមិនបានជឿលើរឿងនេះឡើយ ។ 


អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Mew Nittha បើកភ្លើងខៀវ ឲ្យលោក Ter Chantavith ញ៉ែរនាង ប្រសិនបើលោកពិតជាចង់ធ្វើជាសង្សាររបស់នាងពិតមែន ។ តួស្រីក្នុងរឿង "OneDay" បានបន្តទៀតថា លោក Ter Chantavith ​គឺជាបុរសម្នាក់ដែលពេញលក្ខណៈ ដែលនាងចង់បានទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាប្រុសស្រីទាំងពីរដួងនេះមានចិត្តស្រលាញ់គ្នា តាំងពីសម្តែងរឿង "One day" ជាមួយគ្នា ព្រមទាំងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងខ្សែភាពយន្តនេះទៀតផង ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Ter Chantavith Mew Nittha