CamNews

តារា 

លេចធ្លាយរូបថត លោក Mario និងមិត្តស្រីនៅជាមួយគ្នា ធ្វើឲ្យ Fans ស្ទើរក្អួតឈាម

ថៃ ៖ បន្ទាប់ពីប្រកាសជាផ្លូវការហើយថា នាង JunJera Junpitakchai និងលោក Mario Maurer គឺជាសង្សារនឹងគ្នាហើយ ស្រាប់តែមានក្រុមអ្នកគាំទ្រមួយចំនួនសម្តែងការពេញចិត្តចំពោះមិត្តស្រីលោក Mario ទើបធ្វើឲ្យតារាសម្តែងថៃរូបសង្ហានេះ មិន​ហ៊ានបង្ហោះរូបថតផ្អែមល្អែមដូចគូស្នេហ៍ដទៃទៀត ។ 



ថ្វីត្បិតតែមិនធ្លាប់បានបង្ហោះរូបនៅលើគណនី instagram រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ ក៏ធ្លាប់បានបង្ហើបប្រាប់អ្នកកាសែតថា ពួកគេបានថតរូបជាច្រើនសន្លឹក ហើយទុកសម្រាប់មើលតែ ២ នាក់ប៉ុណ្ណោះ ព្រោះមិនចង់បង្ហោះឲ្យ Fans មួយចំនួនមិនសប្បាយចិត្តពេលបានឃើញរូបថតរបស់ពួកគេ ។ 



យោងតាមការចុះផ្សាយរបស់គេហទំព័រ sanook បានឲ្យដឹងថា គេបានប្រទះឃើញរូបថតជាច្រើនសន្លឹករបស់លោក Mario និងមិត្តស្រីនៅជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រដែលមិនពេញចិត្តជាមួយនិង JunJera ស្ទើរក្អួតឈាម បន្ទាប់ពីបានឃើញអ្នកទាំងពីរនៅក្បែរគ្នា ស្ទើរគ្រប់ពេលបែបនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mario Maurer JunJera Junpitakchai