CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាលយោធាថៃ គំរាមចាប់ខ្លួន និង និរទេស កម្មករអន្តោប្រវេសន៍ ខុសច្បាប់ទាំងអស់

ព័ត៌មានអន្តរជាតិ    ៖  ព័ត៌មាន Channel News Asia ផ្សាយនៅយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា រដ្ឋាភិបាល ថៃ បានចេញសេចក្តីប្រកាស គំរាមចាប់ខ្លួន ព្រមទាំងនិរទេសកម្មករ បរទេសខុសច្បាប់ទាំងអស់    ស្រប ពេលដែល មន្ត្រីតាមបន្ទាត់ព្រំដែន បានធ្វើសេចក្តីរាយការណ៍ បង្ហាញថា មានប្រជាពលរដ្ឋកម្ពុជា ដែលជាជន  អន្តោប្រវេសន៍ខុសច្បាប់បាន ភៀសខ្លួនចេញ ទៅ កាន់ ប្រទេសកំណើតរបស់ខ្លួនវិញ បន្ទាប់    ពីការឡើងកាន់អំណាច របស់យោធាថៃ កាលពីចុងខែ ឧសភាកន្លងទៅ នេះជាការលើកឡើង របស់លោកស្រី Sirichan Ngathong អ្នកនាំពាក្យរដ្ឋាភិបាល យោធាថៃ ។    អ្នកនាំពាក្យរូបនោះ  បាន  បញ្ជាក់ថា ចាប់ពីពេលនេះតទៅ រាល់ក្រុមអន្តោប្រវេសន៍ ខុស ច្បាប់ ដែលរកឃើញ  នៅក្នុងប្រទេសថៃ នឹងត្រូវចាប់ខ្លួន ហើយនិរទេសទៅ ប្រទេស កំណើត របស់ខ្លួនវិញ ។

សេចក្តីរាយការណ៍ដដែល បន្តអោយដឹងថា  កម្មករចំណាកស្រុក ទាំងខុសច្បាប់ និងស្របច្បាប់ពី ប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា សព្វថ្ងៃនេះ   ពូកគេ  ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្វាក់ ផលិតកម្ម ឧស្សាហកម្មរបស់ប្រទេសថៃ រួមមានដូចជា  ៖  អាហារសមុទ្រ កសិកម្ម និង សំណង់ជា​ដើម ក៏ប៉ុន្តែ ជាទូទៅ ខ្វះការអនុញ្ញាត ការងារ អោយបានត្រឹមត្រូវ ។

បញ្ជាក់ក្តែង នៅវេលាថ្ងៃ ពុធ ម្សិលមិញ លោកស្រី Sirichan Ngathong អ្នកនាំពាក្យយោធាថៃ បាន សង្កត់ធ្ងន់អោយដឹងថា ចាប់ពីពេលនេះតទៅ     កម្មករ  អន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានរក ឃើញនៅក្នុងប្រទេសថៃ នឹងត្រូវចាប់ឃាត់ខ្លួន រួចធ្វើការនិរទេស ទៅកាន់ទឹកដី ស្រុកកំណើតរបស់ ខ្លួនវិញ ។ លោកស្រី បញ្ជាក់ថា ពួកយើង     បានរកអោយឃើញថា ក្រុមកម្មករអន្តោប្រវេសន៍ខុស ច្បាប់ ពិតជាមានការគំរាមគំហែង ពីព្រោះថា     ពួកគេ​ ពិតជាមានគ្នា ច្រើនលើសលប់ ស្របពេល ដែលពុំមាននិតិវិធី ផ្លូវការច្បាស់លាស់  ក្នុងការ ធ្វើការដោះស្រាយជាមួយនឹងពួកគេ ខណៈចលករ នេះ អាចញ៉ាំងអោយមានវិបត្តិសង្គម ។

គួររំឭកថា​ ចាប់តាំងពីថ្ងៃទី ២២   ខែ  ឧសភា  ឆ្នាំ ២០១៤ ពោល ចាប់ពីថ្ងៃធ្វើរដ្ឋប្រហារ យោធា នៅ ក្នុងប្រទេសថៃ កម្មករចំណាកស្រុក ប្រទេសកម្ពុជា យ៉ាងហោចណាស់ ១០,០០០ នាក់ បានវិលត្រ លប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ  ភាគច្រើនឆ្លងកាត់ តាមច្រកប៉ោយប៉ែត នេះបើយោងតាម សម្តីលោក ណេត សេរី មន្រ្តីស្ថានកុងសុល កម្ពុជា​​     ជាប់នឹងព្រំប្រទល់ដែន ប្រទេសថៃ ខេត្តស្រះ កែវ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM