CamNews

តារា 

នាង Taylor Swift សម្ដែងបិទឆាក iHeartRadio Music Fastival


កម្មវិធី iHeartRadio Music Fastival បានធ្វើឡើងកាលពីថ្ងៃទី ២២ កន្លងមកនេះនៅក្នុងទីលាន
កម្មវិធីក្នុងសណ្ឋាគារ MGM Grand ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

ដែលក្នុងនោះគេសង្កេតឃើញ Taylor Swift គឺសកម្មជាងគេតែម្ដង។ នាងត្រូវបានគេជ្រើស
អោយច្រៀងបញ្ចប់កម្មវិធីទៀតផងជាមួយនឹងបទចម្រៀង We Are Never Ever Getting Back
Together ដែលជាបទថ្មីបំផុតរបស់នាង។ តារាវ័យ ២២ ឆ្នាំរូបនេះសព្វថ្ងៃកំពុងឋិតនៅលំដាប់
កំពូលតារាងជាតារាដែលរកប្រាក់បានច្រើនបំផុតក្នុងតារាងអ្នកចម្រៀងស្រី ហើយក៏ជាជើង
ពានខាងសប្បុរសធម៍ផងដែរ ដែលនាងជាគំរូល្អមួយដល់តារាល្បីៗដទៃទៀត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ justjaredjr 


Tags: taylor swift iheartradio music