ពេលត្រូវបានចាប់ នារីវ័យក្មេងម្នាក់ស្លៀកសំលាក់បំពាក់សិស្សសាលា ប៉ុន្តែមិនបានស្ពាយ
កាតាបទេ ជំនួសដោយការរុំយ៉ាងណែននូវទូរស័ព្ទiPhone 4S ចំនួន៣០គ្រឿងនៅក្រោម
សំពត់។
តាមការឲដឹងរបស់អាជ្ញាធរShenzhen សិស្សសាលាអាយុ១២ឆ្នាំម្នាក់នៅហុងកុង មានសកម្មភាព
មិនធម្មតាពេលបង្ហាញខ្លួននៅកន្លែងអ្នកធ្វើដំណើរ ហើយត្រូវបានចាប់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ។
ជាលទ្ធផល នាងបានលាក់ iPhone 4Sជាច្រើនគ្រឿងក្រោមសំពត់សិស្សសាលា។ អ្វីដែលគួរឲចាប់
អារម្មណ៏នោះ សកម្មភាពនេះគឺបានបញ្ជាដោយផ្ទាល់ដោយម្តាយរបស់នាង។
ក្រោយមក ម្តាយរបស់នាងក៏បានបង្ហាញខ្លួនហើយរៀបរាប់ឲដឹងថា ទូរស័ព្ទiPhone 4Sទាំងអស់
នេះនាំចូលគេចពន្ធទៅក្នុងShenzhen ហើយអ្នកគេចពន្ធនីមួយៗទទួលបាន២,៧៥ដុល្លារក្នុងមួយ
គ្រឿង។ ព្រោះតែសេចក្តីលោភលន់គាត់បានឲកូនស្រីធ្វើសកម្មភាព ប៉ុន្តែមិនអាចគេចផុតបាន៕
iPhone 4S លាក់នៅក្រោមសំពត់
ដោយ៖ nano
ប្រភព៖ zing