CamNews

ទូរស័ព្ទ 

លេចចេញរូបរាងរបស់ LG G6 បំបាត់ចោលការរចនាម៉ូត​ទម្រង់ Module មានរាងស្អាតទាក់ទាញជាង G5

បើតាមរយះវីដេអូ Render នៃការរចនាម៉ូតរបស់ LG G6 ដែលទើបតែលេចចេញចចាមអារ៉ាមមក នេះ បានឃើញថា ស្មាតហ្វូននេះមានរចនាម៉ូតមិនអាចដោះថ្មបាន ជំនួសឲ្យទម្រង់ Module ដែល អាចដកដាក់ប្តូរថ្មនៅផ្នែកខាងក្រោម មាននៅលើ G5 បច្ចុប្បន្ននេះ។ រីឯចង្កោមកាមេរ៉ាភ្លោះនៅ​ផ្នែកខាង​ក្រោយ​វិញ ​​ត្រូវបានរចនាម៉ូតរាបស្មើ មិនលយចេញមកក្រៅទេ ហើយតួនៃស្មាតហ្វូន​ទាំងមូល​មាន​រាងជ្រុងៗ និងរឹងមាំជាងមុន បើធៀបនឹង LG G5។

និយាយរួម គំរូ Render នេះ កាន់តែពង្រឹងឲ្យកាន់តែច្បាស់ បន្ថែមទៅលើព័ត៌មានចចាមអារ៉ាមកាល​ពីពេលមុន ដែលបានឲ្យដឹងថា G6 នឹងមិនមានអ្វីខុសប្លែកច្រើនជាមួយនឹង G5 ស្តីពីរូបរាងខាងក្រៅ​នោះទេ។ ប៉ុន្តែជាក់ស្តែង បើយើងសង្កេតលំអិតទៅ ការរចនាម៉ូតរបស់ G6 មានគែមលោហៈព័ទ្ធ​ជុំវិញ​រឹងមាំជាងមុន ផ្ទៃលោហៈនៅផ្នែកខាងក្រោយ មានភាពភ្លឺរលោងជាងមុន ដែលធ្វើឲ្យ LG G6 មានភាព​ស្អាតទាក់ទាញច្រើនជាងមុន។

LG G6 អាចនឹងប្រើប្រាស់រន្ធតំណភ្ជាប់ប្រភេទ USB-C រីឯ​រន្ធ Jack ដោត​កាសស្តាប់តន្ត្រី នៅតែ​រក្សាទុកដដែល និងមានទីតាំងនៅផ្នែកខាងលើនៃស្មាតហ្វូន៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Androidcentral, tinhte


Tags: LG G6 LG Smartphone Hightech