CamNews

ព័ត៌មានអន្តរជាតិ 

ទីក្រុង ដែលមានកំណើន រថយន្ត ច្រើន កំពុងតែ ជួបបញ្ហាប្រឈម កង្វក់បរិយាកាស និងកកស្ទះ

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ​ សារព័ត៌មាន បរទេស straitstimes ដែលទើបតែ បានចេញផ្សាយ កាលពីវេលា ល្ងាចថ្ងៃ ទី ២២ ម្សិលមិញ នេះ អោយដឹងថា ទីក្រុងដទៃ ទៀត នៃប្រទេសចិន ក៏កំពុងតែ មានបញ្ហាប្រឈម ជាមួយនឹង ការបំពុល អាកាសធាតុ ក៏ដូចជា ការកកស្ទះ ដោយ នៅក្នុងនោះ តម្រូវអោយ មានការចាត់វិធាន ការជាបន្ទាន់ ខណៈពេល បណ្តាក្រុងធំៗ ក៏កំពុង តែមានការ កើនឡើង នៅរថយន្តគ្រប់ប្រភេទ ក្នុងមួយឆ្នាំៗ នេះបើយោងតាម ការអោយដឹង ពីទីភ្នាក់ងារ សារព័ត៌មាន រដ្ឋ ដែលបានគូស បញ្ជាក់អោយដឹង​ កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ។

គួរបញ្ជាក់ផងដែរថា ប្រទេសដែលសំបូរ ទៅដោយប្រជាជន ដ៏ច្រើននោះ គឺជាប្រទេស ដែលនាំចូល រថយន្ត ច្រើនជាង គេបង្អស់នៅលើលោក ដូចគ្នាដែរ ខណៈពេលដែល បណ្តាប្រទេសណា​ មានប្រជាជន ច្រើនជាង គេបង្អស់លើលោក ប្រទេសនោះហើយ គឺជាមុខសញ្ញា ទីផ្សាររថយន្ត។ ក៏ប៉ុន្តែ កំពុងតែ មានបញ្ហាប្រឈម ជាមួយនឹង ការបំពុលអាកាស ដោយកត្តាផ្សេងៗ ដែលបានបណ្តាល មកពីការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស នៅក្នុងនោះ តម្រូវអោយមាន បទអន្តរាគមន៍ជាបន្ទាន់ ។

មន្រ្តីផ្លូវការ បានគូសបញ្ជាក់ ដល់ទីភ្នាក់ងារ សារព័ត៌មាន ស៊ិនហួរ អោយដឹងថា Tianjin ទីក្រុងជាប់មាត់ សមុទ្រ មានទីតាំង នៅជិតនឹងក្រុងប៉េកាំង ទីក្រុងមួយនេះ មានប្រជាជន សរុប ដល់ទៅ ១៤ លាននាក់ ដោយនៅក្នុងនោះ កាលពីឆ្នាំមុន យានជំនិះ គ្រប់ប្រភេទ ទាំងអស់ មានចំនួនដល់ទៅ ២,៣៦ លានគ្រឿង ខណៈឆ្នាំនេះ​ បានកើនលើសពី ឆ្នាំមុន ដល់ទៅ ១ សែនគ្រឿង បន្ថែមទៀត ។ រដ្ឋាភិបាលប្រចាំក្រុងមួយនេះ នឹងផ្តល់ជារង្វាន់ ដល់ស្លាកលេខរថយន្ត ទាំង ៦0,០០០ គ្រឿង តាមរយៈ​ការ ចាប់ឆ្នោត នៅក្នុងនោះ  ១ ម៉ឺន ស្លាកលេខ សម្រាប់រថយន្ត ស៊ីសាំងតិច និង ស្លាកលេខ ៤០,០០០ ផ្សេងទៀត ទុកសម្រាប់ការដាក់ដេញ ថ្លៃ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ straitstimesT


Tags: city China hong kong Beijing Shanghai Int news Unt news Viral video