CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ផូស៊ីល ពូជ ដាយនូស័រយក្ស ចេះហែលទឺក រស់នៅ តាំងពី ៩៥​ លានឆ្នាំមុន មកម្ល៉េះ

ព័ត៌មានអន្តរជាតិ ៖ Spinosaurus ជាពូជដាយនូស័រ ប្រភេទថ្មី ដែលអ្នកវិទ្យាសាស្រ្ត ពុំធ្លាប់បានឃើញ ពីមុនមក ខណៈផូស៊ីលទំហំធំ សម្បើមមហិមា ត្រូវបានគេរកឃើញ នៅ ឯវាល ខ្សាច់  Sahara នេះបើ តាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។


ជាមួយនឹង សំណល់ផូស៊ីល យក្ស ដែលត្រូវបានគេរកឃើញ  លើកនេះ    សេចក្តី រាយការណ៍ បញ្ជាក់ អោយដឹងថា ពូជដាយនូស័រមួយនេះ ធ្លាប់ មានវត្តមាន  រស់នៅលើភពផែនដី តាំងពី  ៩៥ លានឆ្នាំមុន មកម្ល៉េះ ខណៈរបកគំហើញមួយនេះ ញ៉ាំងអោយមានការសិក្សា រំលឹកទ្រឹស្តី និងបញ្ជាក់បានអោយដឹង ថា Spinosaurus ជាពូជដាយនូស័រយក្ស តែមួយគត់ ដែលអាចហែលទឹកបាន ។


បន្ថែមពីលើនេះ អ្នកវិទ្យាសាស្រ្ត សរបញ្ជាក់អោយ  ដឹងថា  Spinosaurus ជាពូជដាយនូស័រ ដែលមាន ជើងរាងសំប៉ែត នឹងមានច្រមុះ នៅចំពីលើក្បាល រាងដូចក្បាល  សត្វ ក្រពើ ខណៈចលករទាំងនេះ ជា ប្រការមួយដ៏មានប្រសិទ្ធភាព ក្នុងការអោយវា អាចហែលទឹក បានយ៉ាង ងាយស្រួល  ។  គួរបញ្ជាក់ថា របកគំហើញ នៃការសិក្សាស្រាវជ្រាវ មួយនេះ ត្រូវបានបោះពុម្ពផ្សាយ នៅលើ ទិន្នានុប្បវត្តិវិទ្យាសាស្រ្ត

Nizar Ibrahim ជានិពន្ធនាយក ក៏ដូចជា អ្នកវិទ្យាសាស្រ្ត ខាង ជីវសាស្រ្ត    បុ រាណ មកពី សកលវិទ្យា ល័យ Chicago គូសបញ្ជាក់អោយដឹងថា ពូជដាយនូស័រ ប្រភេទនេះ គឹជាពូជដាយនូស័រ ដ៏ចម្លែកមួយ ដែលមិនធ្លាប់មានជួបប្រទះ ផូស៊ីល  ពីមុនមក  ពោល  វាថ្មី  ហើយ ប្លែក  ។ វាមានកវែង ប្រម៉ោយវែង កន្ទុយវែង និងមានស្លាបក្តោង ប្រវែង វែងដល់ទៅ ២ ម៉ែត្រ នៅលើ ខ្នង    របស់វា​ ខណៈវត្តមាន ច្រមុះ របស់វា ប្រៀបបានទៅនឹង ច្រមុះក្រពើ ដូចគ្នាដែរ ។


គួរបញ្ជាក់ថា បើយើងក្រឡេកមើល សមាមាត្ររាងកាយ របស់   ពូជ ដាយនូស័ រ ប្រភេទ នេះ បញ្ជាក់ អោយច្បាស់ថា វាពុំមានភាពរហ័សរហួន នៅលើដីវាល ដូចទៅ នឹង ពូជដាយនូស័រ ដទៃទៀតនោះទេ ក៏ប៉ុន្តែខ្ញុំគិតថា វាបានចំណាយពេល ជាច្រើន ក្នុងការបង្ហាញវត្តមាន នៅលើផ្ទៃទឹក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon dinosaur