ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធវ័យក្មេងរបស់លោក Shahkrit Yamnam និងភរិយា អ្នកនាង Vermicelli ទើបតែបានផ្តល់នូវកិច្ចសម្ភាស៍ដល់អ្នកកាសែតកាលពីពេលថ្មីៗនេះថា អ្នកទាំង ២ ធ្លាប់មានបញ្ហាឈ្លោះគ្នាច្រើន ប៉ុន្តែមិនដែលទៅណាចោលគ្នាឡើយ ព្រោះនៅពេលដែលពួកយើងឈ្លោះគ្នា ពួកយើងកាន់តែយល់ចិត្តគ្នា ហើយធ្វើឲ្យពួកគេស្រលាញ់គ្នាកាន់តែខ្លាំងជាងមុនទៅទៀត ។
លោក Shahkrit Yamnam ថ្លែងនូវពាក្យមួយឃ្លាដ៍ផ្អែមល្អែម នៅចំពោះមុខអ្នកកាសែតថា គាត់នឹងស្រលាញ់ មើលថែទាំ និងស្មោះស័្មគ្រជាមួយនិង អ្នកនាង Vermicelli តែម្នាក់គត់រហូតដល់ស្លាប់ ។
លោក Shahkrit Yamnam បានបន្ថែមទៀតថា ស្នេហារបស់គាត់ និងភរិយារបស់គាត់ មានលាយឡំទាំងការឈឺចាប់ និងសុភមង្គល គ្រប់បែបសព្វបែបយ៉ាង ។ ហើយលោក Shahkrit Yamnam តែងតែចង់បង្ហើបប្រាប់ក្តីស្រលាញ់របស់លោកទៅកាន់ប្រពន្ធជាទីស្រលាញ់ជាយូរណាស់មកហើយ ប៉ុន្តែលោកតែងតែមានការអៀនខ្មាស់យ៉ាងខ្លាំង ។ ប៉ុន្តែពេលនេះលោកចង់ឆ្លៀតឱកាសពេលនេះថ្លែងប្រាប់ភរិយាជាទីស្រលាញ់របស់លោកថា នាងពិតជាស្រលាញ់ អ្នកនាង Vermicelli ខ្លាំងណាស់ និងស្រលាញ់នាងតែម្នាក់គត់នៅក្នុងជាតិនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar