CamNews

គ្រោះថ្នាក់ 

កំពុងជក់ចិត្តនឹងការថត​រូប ស្ត្រីម្នាក់ប៊ិះនឹងស្លាប់ព្រោះខ្លាខាំ

ការបង្ខំចិត្តដេកដួលទៅលើដី  និង​    មានឈាមហូរតាមក្បាលរបស់ស្រ្តី
សញ្ជាតិអង់គេ្លសម្នាក់ បានជួបប្រទះនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ចំលែក
មួយនៅថ្ងៃឈប់សម្រាករបស់គាត់ ដោយសត្វខ្លាវាយប្រហាលើរូបគាត់។
អ្នកស្រីViolet D'Mello បានមកកំសាន្តនៅឧទ្យានសត្វព្រៃមួយ   ជាមួយ
ប្តីរបស់គាត់ លោក Archie    នៅពេលធ្វើដំណើរកំសាន្តទៅអាហ្រ្វិកខាង
ត្បូងនៅថ្ងៃខួបកំណើត៦០ឆ្នាំរបស់គាត់។ តែថ្ងៃសំរាករបស់ពួកគេ  ក្លាយ
ជាថ្ងៃមួយដែលគួរឲ្យសោកស្តាយ ពេលមានខ្លាពីរក្បាលបានលោតតោង
និង សង្កត់នាងឲ្យដួលទៅលើដី  បានខាំជើងនិង ក្បាលនាង។ អ្នកទេស
ចរណ៍នៅទីនោះព្យាយាមបណ្តេញសត្វខ្លាឲ្យចេញឆ្ងាយដើម្បីកុំឲ្យអ្នកស្រី
មានគ្រោះថ្នាក់។ចំនែកប្តីរបស់គាត់បានថតរូបទុកហើយនិយាយថា  គាត់
មិនអាចបំភ្លេចអ្វីដែលបានកើតឡើងទេ។  ការវាយប្រហានោះកើតឡើងនៅ
ឧទ្យានសត្វព្រៃមួយ   ដែលអ្នកទេសចរណ៍អាចចំណាយប្រាក់៤,៥០អឺរ៉ូ
ដើម្បីលេងជាមួយសត្វព្រៃបងប្អូនឈ្មោះMark និង Monty   ទាំងពីរគឺជា
សត្វផ្សំាងស្លូត។ អ្នកនិយាយថា​ គាត់មិនដែលគិតថាវាខាំខ្ញុំទេ តែវាបាន
តោងសង្កត់ខ្ញុំដួលលើដី។ វាបានខ្វាចខ្ញុំយ៉ាងសាហាវ និង  មួយទៀតខាំ
ករបស់ខ្ញុំ។ ខ្ញុំព្យាយាមដាក់ដៃរបស់ខ្ញុំឡើងលើទប់កដើម្បីការពារ   តែខ្ញុំ
ត្រូវបានវាខាំជើង និង ខាងក្រោមជិតក្រលៀនរបស់ខ្ញុំ។ មនុស្សជាច្រើន
នៅជុំវិញនោះមានភាពរន្ធត់ជាខ្លាំង និង គ្មានយោបល់អ្វីក្រៅពីថា  ខ្ញុំអាច
គេចរួចដោយវិធីណា? មនុស្សនៅខាងក្នុងនោះនិយាយថា កុំរត់! កុំរត់!   
ធ្វើជាស្លាប់ទៅ។ ក្រោយមកមានមនុស្សមកដេញវាចេញ និង   ប្តីរបស់ខ្ញុំ
បានលើកខ្ញុំពីលើដី។ អ្នកស្រីបានចេញឈាមយ៉ាងច្រើន      ដោយមុតជើង
ក្បាល និង ពោះ ហើយត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ។

 

ដោយៈ  វណ្ណៈ
ប្រភពៈ  dailymail

 

 








Tags: South Africa Travel