CamNews

មិនគួរឲ្យជឿ 

វីដេអូ! គោមួយឡាន ខ្ទាតពេញថ្នល់​ ខណៈឡានក្រឡាប់

 

រូស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល បានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅ
ឯប្រទេសរូស្ស៊ីឯណ្ណោះវិញ មានគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់មួយ បានកើតឡើងនៅ
លើកំណាត់ផ្លូវ ជិតទីរូមខេត្ដមួយ ខណៈដែលរថយន្ដធំមួយ បានដឹកសត្វគោប្រហែលជា
២០ក្បាល បានក្រឡាប់ទាំងកម្រោល។


ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើករថយន្ដដែល មិនបង្កអោយមានគ្រោះថ្នាក់ ដល់អាយុ
ជីវិតនោះ មានត្រូវបានគេបញ្ចេញអត្ដសញ្ញាណ អោយស្គាល់ឡើយ។ គួរបញ្ចាក់ផងដែរ ការ
ក្រឡាប់ឡានដឹកគោនោះ ប្រហែលជាមកពីអ្នកបើករថយន្ដ ងងុយដេក ហើយរេចង្កូតទៅ
បុកនឹងរណាំងចែកទ្រូងផ្លូវ ដែលបណ្ដាលអោយក្រឡាប់បែបនេះ។



ជាមួយគ្នានេះដែរ សត្វគោទាំងអស់នោះ មិនត្រូវបានងាប់ទេ ពោលគឺគ្រាន់តែបាក់ជើងប៉ុ
ណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ ក្រោយពីមានការក្រឡាប់រថយន្ដនេះហើយ មានមតិ
មនុស្សជាច្រើន បានចោទឡើងថា ប្រទេសមហាអំណាចរុស្ស៊ី នេះ បាននឹងកំពុងក្លាយទៅ
ជាប្រទេស ដែលមានហានិយភ័យខ្ពស់បំផុត នៅលើថ្នល់សាធារណៈ។ នេះជាវីដេអូក្លីប សូម
ចុចដើម្បីមើល៕

ដោយ៖ វត្ដី
ប្រភព៖ dailymail


Tags: Unbelievable strange truck of cows 'overturnsRussia