ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារស៊ើបអង្កេត កំពុងតែធ្វើការវិភាគ អ្វីដែលជាការពិត នៅក្នុងប្រអប់ ខ្មៅយន្តហោះរុស្ស៊ីធ្លាក់ Tu-154 ដោយនៅក្នុងនោះរបាយការណ៍ក៏បានបញ្ជាក់ពីការថតសម្លេងនៅក្នុង បន្ទប់អ្នកបើកបរនាវិនាទីចុងក្រោយយន្តហោះធ្លាក់ ។ ប្រភពសិទ្ធនឹងក្រុមការងារស៊ើបអង្កេត ស្រាយ បំភ្លឺដល់សារព័ត៌មាន Life News ឲ្យដឹងថា អាថ៍សម្លេងវិនាទីចុងក្រោយ ត្រូវបានថតបានពិតប្រាកដ មែន ។
អាថ៍សម្លេងចុងក្រោយបំផុត ពីបន្ទប់អ្នកបើកយន្តហោះ វិនាទីមុនយន្តហោះធ្លាក់ចុះនោះ គេបានលឺ សម្លេងអ្នកបើកយន្តហោះស្រែកបន្លឺឡើងឲ្យដឹងថា ៖ ចង្រៃណាស់ ស្លាប់យន្តហោះមានបញ្ហាហើយ ខណៈភ្លាមៗនោះ មេបញ្ជាការយន្តហោះ ស្រែកបន្ទរឲ្យដឹងថា ពួកយើងធ្លាក់ចុះហើយ ។ ក្រសួងការ ពារជាតិប្រទេសរុស្ស៊ីឲ្យដឹងថា ទិន្នន័យដែលទទួលបានពីប្រអប់ខ្មៅ ដែលជាឧបករណ៍ថតទិន្នន័យ ហោះហើរនោះ អាចបញ្ជាក់បានពីមូលហេតុដែលនាំឲ្យយន្តហោះធ្លាក់ចុះ ។ មុននេះបន្តិច រដ្ឋមន្រ្តី ្កក្រសួងសាធារណការណ៍ប្រទេសរុស្ស៊ី លោក Maksim Sokolov ឲ្យដឹងថា ប្រអប់ខ្មៅយន្តហោះធ្លាក់ អាចថ្លឹងថ្លែងបានត្រឹមតែបញ្ហាបច្ចេកទេសយន្តហោះធ្លាក់ តែពុំមានផ្ទុកនូវខ្សែអាថ៍សម្លេងនោះឡើយ ។
គួររំឮកថា ប្រអប់ខ្មៅ ដែលជាឧបករណ៍ថតទិន្នន័យ ហោះហើរនោះ ត្រូវបានស្រង់ត្រលប់មកវិញ ពី ជម្រៅទឹកសមុទ្រខ្មៅ ប្រមាណ ១៧ម៉ែត្រ កាលពីថ្ងៃអង្គារ ខណៈបច្ចុប្បន្នភាព រាល់ទិន្នន័យដែលត្រូវ បានថតទុកនោះ កំពុងតែធ្វើការស៊ើបអង្កេត នៅឯមជ្ឈមណ្ឌលកងកម្លាំងទ័ពអាកាស ក្រសួងការពារ ជាតិប្រទេសរុស្ស៊ី ដែលមានទីតាំងស្ថិតនៅខាងក្រៅ ទីក្រុង Moscow ។ ប្រអប់ខ្មៅ ២ ផ្សេងទៀតត្រូវ បានកំណត់ទីតាំងរកឃើញរួចហើយ ក៏ប៉ុន្តែនៅឡើយការស្រង់ចេញពីបាតសមុទ្រខ្មៅ ។
គួររំឮកថា យន្តហោះក្រសួងការពារជាតិប្រទេសរុស្ស៊ី Tu-154 បានបាត់ពីប្រព័ន្ធរ៉ាដា និងធ្លាក់ចុះទៅ ក្នុងសមុទ្រខ្មៅ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Sochi កាលពីថ្ងៃអាទិត្យ ដែលឈានទៅ សម្លាប់មនុស្សគ្មានសល់ទាំង ៩២ នាក់។ យន្តហោះធ្វើដំណើរពីក្រុង Latakia ប្រទេសស៊ីរី ទៅកាន់ ប្រទេសរុស្ស៊ី ដឹកក្រុមតន្រ្តីករ ដើម្បីទៅប្រគុំតន្រ្តីអបអរសាទរ ថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ៕
-រកឃើញសាកសព ក្រុមតន្រ្តី ១៣នាក់ ក្រោយយន្តហោះធ្លាក់នៅសមុទ្រខ្មៅ ខណៈហោះពីស៊ីរី ទៅរុស្ស៊ី
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ