CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ រដ្ឋប្រហារថៃ នឹងទទួល ព្រះរាជបញ្ជា ពិសេស នៅថ្ងៃច័ន្ទនេះ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានចិន ស៊ិនហួរ ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីកាសែត ក្នុងស្រុក    ចេញផ្សាយ   កាលពីថ្ងៃអាទិត្យ ម្សិលមិញអោយដឹងថា មេដឹកនាំរដ្ឋប្រហារថៃ Prayuth Chan-ocha ត្រូវបានគេរំពឹងថា នឹងទទួលបានការផ្គាប់បញ្ជា របស់ព្រះរាជា ដែលនឹងតែងតាំងគាត់ ជាមេដឹកនាំនៃក្រុមប្រឹក្សាជាតិ ដើម្បីសន្តិសុខ National Council for Peace and Order(NCPO)នៅ ថ្ងៃច័ន្ទនេះ ។

បន្ថែមពីលើនេះ​ កាសែត    ក្នុងស្រុក បាងកក ប៉ុស្តិ៍   បានរាយការណ៍ អោយដឹងថា កម្មវិធីខាងលើ គ្រោងនឹងត្រូវធ្វើឡើង នៅវេលាម៉ោង ១០ និង ៤៩   នាទី  ព្រឹកថ្ងៃច័ន្ទ​ នៅឯមូលដ្ឋានទ័ពជើងគោក មានទីតាំង នៅតាមបណ្តោយវិថី Ratchadamnoen ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា លោក Prayuth  Chan-ocha  នឹងមានការថ្លែងសុន្ទរកថាមួយ តាមរយៈទូរទស្សន៍ ដោយនឹងមានការបញ្ជាក់ ក៏ដូចជា  លើកឡើង  ពីបញ្ហាប្រឈមរួម ស្របពេល នោះនឹងមានការប្រកាស រដ្ឋធម្មនុញ្ញបណ្តោះ អាសន្ននិងការកំណត់ឡើងនៃក្រុមប្រឹក្សាច្បាប់ជាតិ។

គួររំឭកថា កាលពីថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ ប្រមុខយោធារូបនេះ   បានសម្រេចធ្វើរដ្ឋប្រ ហារយោធា ដោយមានការបញ្ជាក់អះអាងអោយដឹងថា គោលបំណងធំនោះគឺ  ចង់បញ្ឈប់កុំអោយ មានការប៉ះទង្គិចគ្នា បន្តទៅទៀត ខណៈពិតជាបានធ្វើអោយ   ពលរដ្ឋស្លូតត្រង់ ស្លាប់បាត់បង់ជីវិត នឹងបានធ្វើអោយសេដ្ឋកិច្ចជាតិ បន្តការជាប់គាំង នៅទ្រឹងមួយកន្លែង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM