CamNews

តារា 

តារាសម្តែងថៃ លោក Mario Maurer ធ្វើរឿងពិសេសមួយជូនអ្នកមានគុណ

ថៃ ៖ យោងទៅតាមកិច្ចសម្ភាស៍មួយបានឲ្យដឹងថា តារាសម្តែងថៃ លោក Mario Maurer ធ្វើរឿងពិសេសមួយជូនអ្នកមានគុណ ដោយទិញឡានជូនអ្នកម្តាយជាទីស្រលាញ់ ។ 

លោក Mario Maurer បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុកថា នេះគឺជាក្តីស្រម៉ៃរបស់លោកប៉ាលោក ហើយក្នុងនាមជាកូនប្រុសម្នាក់ នៅពេលដែលមានលុយគ្រប់គ្រាន់ ខ្លួនក៏សម្រេចចិត្តទិញឡានឲ្យអ្នកម្តាយជំនួសលោកប៉ា ។ 

នៅពេលដែលបានឃើញបែបនេះ ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថា តារាថៃវ័យ ២៩ ឆ្នាំ រូបនេះមិនត្រឹមតែមានរូបរាងសង្ហា មានកេរ្តិ៍ឈ្មោះល្បីឈ្មោះនោះទេ គាត់ថែមទាំងជាកូនកតញ្ញូថែមទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Mario Maurer JunJera Junpitakchai