CamNews

ព័ត៌មានអន្តរជាតិ 

តម្លៃក្បាល ៣ លានដុល្លារ នៃមេដឹកកំពូល US ចង់បាន បំផុតនោះ ឥលូវ ស្លាប់ដោយឯកឯង បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំជាន់ខ្ពស់ ក្រុមឧទ្ទាម Al-Shabaab ខណៈតម្លៃក្បាល ៣ លានដុល្លារ អា មេរិកផ្តល់ជូនបើសិនកាត់ក្បាលបាននោះ មេដឹកនាំរូបនេះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយនៅ ភាគខាងត្បូង ប្រទេស ស៊ូម៉ាលី នេះបើតាមការគូស បញ្ជាក់អោយដឹង ពីក្រុមឧទ្ទាមនៅថ្ងៃព្រហស្បត្តិ៍ នេះ។


អ្នកនាំពាក្យអោយក្រុមឧទ្ទាមមួយនេះ លោក Ali Mohamud Rage  អោយ  ដឹងថា មេដឹកនាំជាន់ខ្ពស់ ក្រុមឧទ្ទាមលោក Sheikh Hassan Turki វ័យ ៧៣ ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅ លើគ្រែរបស់លោក ក្នុងភូមិ Hargeysa Yarey ដោយសារតែ រោគគាពាធ ។ គួរបញ្ជាក់ថា Turki គឺជា អតីត មេដឹកនាំជាន់ ខ្ពស់នៃក្រុមសហព័ន្ធក្រុមឧទ្ទាម អ៊ីស្លាម​ Islamic Courts Union នៅក្នុងប្រទេស ស៊ូមាលី ។

គួរបញ្ជាក់ថា ករណីស្លាប់ លោក Turki អាចនឹងនាំអោយមានការខកចិត្ត ក៏ដូចជា ចម្រូង ចម្រាស់នៅ ក្នុងក្រុមឧទ្ទាម ខណៈមួយឆ្នាំចុងក្រោយនេះ មានការបាត់បង់សមាជិក មេដឹកនាំ   អស់ជាច្រើនរូបរួច ទៅហើយ តួយ៉ាង អតីតមេដឹកនាំ   ជាន់ខ្ពស់ មួយរូប  Ali Godane ត្រូវបានសម្លាប់ កាល  ពីអំឡុងខែ កញ្ញា កន្លងទៅ ដោយសារការវាយប្រហារ ទ័ពអាកាស ពីសហរដ្ឋអាមេរិក ខណៈ ប្រធានស៊ើបអង្កេត លោក Abdishakur Tahlil ត្រូវបានសម្លាប់​ក្នុងការវាយប្រហារ  ស្រដៀងគ្នានេះដែរ អំឡុងខែ កុម្ភៈ ឆ្នាំ ២០១៥ ។ ប្រការ នៃការបាត់បង់ សមាជិក   មេដឹកនាំកំពូលៗ  ជា បន្តបន្ទាប់ អាចនឹងបង្កជាបញ្ហាប្រ ឈមចំពោះក្រុមឧទ្ទាមមួយនេះ ដែលកំពុងតែមានទំនាក់ទំនងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS និងក្រុមអាល់កៃដា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Somalia Bomb Africa