CamNews

ផលិតផលថ្មី 

ឧបករណ៍បំពងសម្លេង ហោះអណ្ដែតខ្លួន ដូចក្នុងភាពយន្ដ វិទ្យាសាស្ដ្រ តម្លៃ ១៧០​ដុល្លារ (វីដេអូ)

ប្រសិនអានចំណងជើងនៃអត្ថបទហើយ នៅតែមិនទាន់ស្រមៃដឹងបាននូវវិធីដំណើរការរបស់
ប្រដាប់បំពងសម្លេង Bluetooth នេះ ចូរងាក​ទៅ​មើលរូបភាព អ្នកប្រាកដជាអាចនឹកឃើញថា
ឧបករណ៍នេះ ដូចជាធ្លាប់បានឃើញនៅក្នុងភាពយន្ដបែបវិទ្យាសាស្ដ្រណាមួយ។

វិធីដំណើរការរបស់ឧបករណ៍នេះ មិនមានភាពស្មុគស្មាញខ្លាំងណាស់ណានោះទេ ដោយទម្រ
ពីក្រោម មានតួនាទីដូចទៅនឹងមេដែកអគ្គិសនី ហើយវាក៏ជាប្រព័ន្ធបញ្ចូលថាមពលឱ្យប្រដាប់
បំពងសម្លេង ក៏ដូចជាមុខងារដំឡើង បន្ថយសម្លេង។ល។ ចំណែកកូនបាល់ដែលហោះអណ្ដែត
ខ្លួន នៅពីខាងលើ មានតួនាទីបំពងសម្លេង។

ប្រសិនមិនចង់ឃើញ “ផ្លែបាល់” ហោះនៅពីមុខ អ្នកក៏អាចយកដៃចាប់វា យកទៅកន្លែងផ្សេង
ឆ្ងាយពីទម្រ។ ក្រុមហ៊ុន OM Audio បានប្រកាសថា ប្រដាប់ចាក់ និងបំពងសម្លេងនេះ អាចចាក់
ចម្រៀងក្នុងរយៈពេល ១៥ម៉ោងបន្តបន្ទាប់ ហើយវាក៏អាចតភ្ជាប់នឹងបណ្ដាឧបករណ៍ផ្សេងៗ
តាមរយៈ Bluetooth ឬ EDR ។

ប្រភពព័ត៌មាន ក៏បានឱ្យដឹងថា OM One របស់ក្រុមហ៊ុន OM Audio នឹងត្រូវបានដាក់លក់ក្នុង
តម្លៃចាប់ពី ១៧៩ដុល្លារអាមេរិក អាស្រ័យលើទីផ្សារ។

 

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theverge/Youtube