យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់ និង១៧នាក់ ផ្សេងទៀតបានរងរបួស បន្ទាប់
ពីរថភ្លើង មួយខ្សែបានរត់ទៅបុកនឹងរថយន្ដព្យុហយាត្រាទាហាន របស់សហរដ្ឋអាមេរិក នៅក្នុង
រដ្ឋតិចសាសន ។
ហេតុការណ៍នោះ បានកើតឡើងនៅទីក្រុងមិកឡែន លើផ្លូវ រថភ្លើងដែលមានឈ្មោះថា Union
Pacific នៅម៉ោង១៦និង៣០នាទី ម៉ោង នៅក្នុងតំបន់ ដោយសារតែរថភ្លើងបើក បុករថយន្ដដែល
ត្រូវបានគេតុបតែងក្នុងការធ្វើព្យុហយាត្រា របស់ទាហានវ័យចំណាស់អាមេរិក និងប្រពន្ធរបស់
ពួកគេ ។
អ្នកនាំពាក្យទីភ្នាក់ងារសុវត្ថិភាពផ្នែកដឹកជញ្ជូនរបស់ជាតិ លោក ភិតធឺ ណុចស៊ុន បាននិយាយ
ភ្នាក់ងាររបស់លោក បាននិងកំពុងស៊ើបអង្កេតលើករណីនេះហើយ។
ដោយ ៖ សីហា
ប្រភព ៖ NW