CamNews

កីឡាអន្តរជាតិ 

Rio 2016៖ អាថ៌កំបាំងត្រូវបានរំលាយ តាមពិតអត្តពលិកអាមេរិក ប្រឌិតឡើងសោះ រឿងចោរប្លន់នៅប្រេស៊ីល

(ក្រុងរីយ៉ូ)៖ ក្រុមប៉ូលិសនៃប្រទេសប្រេស៊ីល និងភ្នាក់ងារ FBI បានចេញរបាយការណ៍ ក្រោយពីធ្វើការស៊ើបអង្កេតថា អត្តពលិកអាមេរិកទាំង ៤នាក់បានប្រឌិតរឿងថាពួកគេត្រូវចោរប្លន់កាលពីចុងសប្តាហ៍មុន។

របាយការណ៍ប៉ូលិសបានបញ្ជាក់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Dailymail បានឲ្យដឹងថា ហេតុការណ៍នេះ គឺបានកើតឡើងតាំងពីរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍មុន គ្រាដែលអត្តពលិកទាំង ៤នាក់បានជិះតាក់ស៊ី មកកាន់កន្លែសស្នាក់វិញ បន្ទាប់ពីពួកគេបានប្រកួតចប់ ក្នុង Rio Olympic Games 2016 តែគាប់ជួនតាក់ស៊ី ដែលពួកគេជិះនោះចូលចាកសាំង ហើយពួកក៏បានចូលបន្ទប់ទឹក ដែលបានធ្វើខូចរបស់របរបន្តិចបន្ទួច ក៏ត្រូវបានគេទាមទារឲ្យសហងថ្លៃខូចខាត ខណៈពួកគេនៅតែព្យាយាមគេចវេស សន្តិសុខក៏បានដកកាំភ្លើងរៀបបាញ់ មិត្តគេម្នាក់ Ryan Lochte ក៏បានយល់ព្រមសង មុនចាកចេញពីស្ថានីយ៍ប្រេងនោះ។

តែនៅពេលមកដល់ភូមិកីឡា ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិក ដែលមកប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នេះ ស្រាប់តែពួកគេប្រឌិតរឿង ថាពួកគេត្រូវបានចោរប្លន់ ប្រដាប់អាវុធទៀតផង ដោយត្រូវបានសារព័ត៌មាននានាចុះផ្សាយព្រោងព្រាត។

ទន្ទឹមគ្នានោះ អាជ្ញាធរប្រេស៊ីល បានធ្វើការលិខិតឆ្លងដែនពួកគេ៣នាក់ទុកសិន ដើម្បីចាត់ការតាមច្បាប់ ចំពោះករណីនេះ ខណៈមានម្នាក់បានធ្វើដំណើរមកដល់អាមេរិកហើយ កាលពីថ្ងៃចន្ទ។

រឿងដែលមិនគួរកើតមាននេះ ប្រជាជនប្រេស៊ីល ជាពិសេសអ្នករស់នៅក្នុងទីក្រុង Rio de Janeiro ក៏បានធ្វើការថ្កោលទោស និងឲ្យពួកគេសុំទោសជាសាធារណៈផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016