CamNews

តារា 

បែកធ្លាយរូបថត James Jirayu តែងខ្លួនថ្ងៃ Halloween!

តារាថៃ ៖ ក្រុមអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសប្រហែលជាបានស្គាល់រួចមកហើយជាមួយនិង បុរសសង្ហាដែលទើបមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ តុលាកន្លងផុតទៅនេះ គឺលោក James jirayu ។ 

កាលពីពេលថ្មីៗនេះ ត្រូវបានបែកធ្លាយរូបថតរបស់លោក James jirayu តាមរយៈគេហទំព័រជាច្រើនរបស់ប្រទេសថៃ  ដោយរូបថតមួយសន្លឹកនោះតែងខ្លួនក្នុងថ្ងៃ Halloween ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សូម្បីតែតែងខ្លួនជាលក្ខណៈដូចខ្មោចហើយឃើញថា តារាសម្តែងដែលល្បីទាំងវ័យក្មេង គឺលោក James jirayu នៅតែស្រស់សង្ហាដដែល ។ 

គួរបញ្ជាក់ឲ្យដឹងថា បុណ្យ Halloween ដែលអ្នកនិយមលេងអិនធឺណិតចំណាំលេងនោះ បានប្រារព្ធធ្វើឡើងចំនួន ៣ ថ្ងៃ ហើយទើបតែបញ្ចប់កាលពីថ្ងៃទី ៣១ ខែតុលា កាលពីម្សិលមិញនេះទេ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់លោក James jirayu នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ ការចឹងសោះ! បានជានាង Ruby Lin និង Wallace huo រៀបការជាមួយគ្នា

-ចុចអាន ៖ គង់ ច័ន្ទស្រីមុំ ត្រលប់មកមើលថែខ្លួនឯងសារជាថ្មី ក្រោយបាត់បង់កូន!




ដោយ ៖ គន្ធា


Tags: James jirayu