CamNews

ព័ត៌មានអន្តរជាតិ 

ភាពស្មោះត្រង់ មានតម្លៃជាងមាសប្រាក់!! អ្នកបម្រើម្នាក់ រើសបានលុយជាង ១ម៉ឺនដុល្លារ ប្រគល់ឱ្យម្ចាស់វិញ

បុគ្គលិកសម្អាតបន្ទប់សណ្ឋាគារម្នាក់ បានទទួលវិញ្ញាបនបត្រកោតសរសើរ សម្រាប់អំពើល្អរបស់នាង ក្រោយប្រគល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យភ្ញៀវទេសចរជនជាតិហូឡង់វិញ ដែលបានមកទស្សនកិច្ចកម្សាន្ដនៅកោះសាមុយ។

បុគ្គលិកសម្អាតបន្ទប់ម្នាក់នោះ បានឃើញប្រាក់ ១,១០០ ដុល្លារនៅក្នុងប្រអប់ផ្លាស្ទីកមួយជ្រុះនៅលើជណ្ដើរសណ្ឋាគារ Ark Bar នាឆ្នេរខ្សាច់ Chaweng ខណៈពេលនាងកំពុងសម្អាតនៅបរិវេណនោះ។


នាងបាន ប្រគល់ប្រាក់នោះឱ្យទៅបុគ្គលិកទទួលភ្ញៀវរបស់សណ្ឋាគារ ដើម្បីឱ្យទំនាក់ទំនងទៅភ្ញៀវឱ្យមកទទួលយកប្រាក់នោះវិញ។

នគរបាលប្រចាំការនៅរមនីយដ្ឋាន Bor Phut នៃកោះសាមុយ បានត្រួតពិនិត្យវីដេអូកាម៉េរ៉ាសុវត្ថិភាព ដែលចាប់បានរូបភាពលោក Alexander Joseph អាយុ ៣១ ឆ្នាំ ជាភ្ញៀវទេសចរមកពីប្រទេសហូឡង់ ដែលបានចេញមកជក់បារីនៅលើកាំជណ្ដើរ ហើយបានភ្លេចប្រអប់លុយនោះ នៅពេលគាត់ត្រឡប់ចូលបន្ទប់វិញ។

ប្រធានគ្រប់គ្រងទូទៅសណ្ឋាគារលោក Thanaphon Uthaiwannaporn បានប្រាប់ភ្ញៀវទេសចរូបនោះឱ្យពិនិត្យមើលប្រអប់លុយ ហើយបានភ្ញៀវនោះបានបញ្ជាក់ថា លុយនៅគ្រប់ចំនួនទាំងអស់នៅក្នុងប្រអប់។ ភ្ញៀវទេសចររូបនេះ បានជូនសគុណបុគ្គលិកសម្អាតបន្ទប់នោះ ១០០ ដុល្លារអាមេរិកដើម្បីបង្ហាញនូវការកោតសរសើរចំពោះអំពើល្អរបស់នាង។

អភិបាលកោះសាមុយ បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា បុគ្គលិកស្រី នាង Sawee Let Mau បានជួយផ្សព្វផ្សាយនូវរូបភាពល្អនៃកោះរមនីយដ្ឋាននេះ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ បាងកកប៉ុស្ដិ៍  


Tags: International news