CamNews

តារា 

កំលោះសង្ហា Mario Maurer សប្បាយចិត្តមិនស្ទើរពេលមិត្តស្រីខ្លួន...

កំសាន្ត ៖ កាលពីពេលថ្មីៗនេះ មានព័ត៌មានខ្សឹបខ្សៀវថា កំលោះសង្ហា Mario Maurer លួចមានទំនាក់ទំនងស្នេហាជាមួយនិងតារាស្រីរួមអាជីពគឺនាង Mai Davika ដោយណាត់ជួបគ្នានៅក្នុងអាផាកមិន បន្ទាប់ពីសម្តែងរឿងជាគូជាមួយគ្នា ដែលមានចំណងជើងថា "Buang Bunjathorn" ។ 

បន្ទាប់ពីព័ត៌មាននេះត្រូវបានសាយភាយ តារាសម្តែងវ័យ ២៨ ឆ្នាំរូបនេះ បានសារភាពថា គាត់ពិតជាបាននិយាយលេងជាមួយនឹងមិត្តរបស់ខ្លួនគឺនាង JunJera Junpitakchai អំពីរឿងនេះដែរ ហើយនាងក៏បានចំអកឲ្យលោកវិញ ដោយមិនបានខឹងសម្បារអ្វីនោះទេ ដោយសារតែនាងជឿជាក់លើរូបលោក ដូច្នេះហើយទើបធ្វើឲ្យ Mario Maurer សប្បាយចិត្តយ៉ាងខ្លាំង ដែលមនុស្សខ្លួនស្រលាញ់ជឿជាក់នឹងរូបលោកបែបនេះ ។ 

ចំពោះរឿងភាគថ្មីដែលមានចំណងជើងថា "Thong Aek Mor Yah Tah Chalong" គាត់ដឹងហើយថា តួឯកស្រីគឺជានាង Kimmy Kimberley ហើយនេះគឺជាលើកដំបូង ដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នា ។ 

Mario Maurer បន្តថា លោកបានអានខ្លឹមសារនៃរឿងនោះរួចរាល់អស់ហើយ ម្យ៉ាងវិញវាគឺជារឿងដ៏ល្អសម្រាប់លោក ព្រោះជារឿងដ្រាម៉ាមួយដែលសម្បូរទៅដោយឈុតឆាកកំប្លុកកំប្លែង ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ daradaily 


Tags: Mario Maurer JunJera Junpitakchai