កាលពីថ្ងៃទី8/8 វេលាថ្ងៃត្រង់ , ប៉ូលិសត្រួតពិនិត្យចរាចរណ៍នៅទីក្រុង ហាឡុង ប្រទេស
វៀតណាម បានទទួលដំណឹងថា មានករណីឆក់កាបូបមួយ នៅក្បែរនោះ ដោយពួកចោរ
ជិះម៉ូតូយ៉ាងលឿន ដើម្បីរត់គេចពីកន្លែងត្រួតពិនិត្យនោះ។
នៅពេលនោះប៉ូលិសក៏បានហៅឈប់ដើម្បីធ្វើការសាកសួរ ប៉ុន្តែពួកចោរមិនស្ដាប់តាម ពួកវាក៏
កាន់តែបង្កើនល្បឿន ជិះឆ្លងផុតប៉ុស្តិ៍ត្រួតពិនិត្យ។ ឃើញដូច្នេះប៉ូលិសចរាចរពីរនាក់ក៏បានជិះម៉ូតូ
ដេញតាម។
នៅតាមផ្លូវរត់គេច ចោរដែលអង្គុយនៅខាងក្រោយបានដកកាំភ្លើងបាញ់សំដៅមកលើប៉ូលិស
ធ្វើឲ្យប៉ូលិសម្នាក់ឈ្មោះ Nguyen Thanh Long ត្រូវរបួសជើង។ ដើម្បីរារាំងពីការដេញតាមរបស់
ប៉ូលិស ពួកវាក៏ដោះមួកសុវត្ថិភាពគប់មកលើប៉ូលិសថែមទៀត។
លោក Nguyen Thanh Long បាននិយាយប្រាប់អ្នកសារព័ត៌មានថា ៖ "បន្ទាប់ពីធ្វើការដេញតាម
ពួកចោរយ៉ាងប្រកិត ដោយនៅចម្ងាយប្រហែលដប់ម៉ែត្រពីពួកវា ចោរម្នាក់ដែលអង្គុយនៅខាង
ក្រោយ បានដកកាំភ្លើង បាញ់សំដៅមកខ្ញុំ។ ពេលនោះខ្ញុំមានអារម្មណ៍ថាឈឺនៅត្រង់ជើងឆ្វេង
ហើយត្រូវធ្លាក់ពីលើម៉ូតូ។ ប៉ុន្តែ ដោយសំរេចចិត្ត ត្រូវចាប់ចោរឲ្យទាល់តែបាន ខ្ញុំក៏បន្តដេញតាម
ទៀត"។
មន្ដ្រីប៉ូលិសដដែលបានបន្តថា ៖ "ក្រោយមកចោរបានបាញ់ជាលើកទីពីរមកលើខ្ញុំ គ្រាប់បានហោះ
កាត់ក្បែរដៃឆ្វេងរបស់ខ្ញុំ។ ពេលនោះពួកខ្ញុំនៅតែបន្តដេញតាម ក៏ត្រូវចោរបាញ់ជាលើកទីបី ពួកខ្ញុំ
នៅតែប្រកាន់ជំហរដេញតាមបន្តទៀត"។
ក្រោយពីការដេញតាមក្នុងចម្ងាយផ្លូវឆ្ងាយគួរសម ពួកចោរក៏ត្រូវប៉ូលិសចាប់បាន។
សូមទស្សនាវីដេខាងក្រោមនេះ ទាំងអស់គ្នា !
វីដេអូប៉ូលិសចរាចរជិះម៉ូតូ ដេញចាប់ចោរឆក់កាបូប
ដោយ៖ សិលា
ប្រភព៖ VE