ក្នុងកម្មវិធី Us Harry Styles សមាជិកក្រុម One Direction មិនខ្លាចនឹង និយាយអំពីជីវិតស្នេហា
រយៈពេល ២ ខែ របស់គេជាមួយនិង Taylor Swift ឡើយ ។ Harry និយាយថា ក្នុងពេលដែល
មានចំណងស្នេហាជាមួយ Taylor Swift គេពិតជាមានការឈឺចាប់ រសាប់រសល់ណាស់ ។
គេហទំព័រ Us បានប្រាប់ថា នៅក្នុងវីដេអូឯកសារ របស់ One Direction ដែលនឹង ត្រូវចេញក្នុង
ពេលឆាប់ៗនេះ Harry នឹងនិយាយអំពីជីវិតស្នេហា ពីមុនៗអោយបានច្រើន ក្នុងនោះមានដូច
ជា Caroline Flack និង Cara Delevingne ដែលជាសង្សារចាស់របស់ Harry ដូចគ្នា ។
Harry និយាយថាគេគ្មានសំណាងជួបជាមួយ នឹងមនុស្សដែលល្អសំរាប់ខ្លួនឯងសោះ ទោះបីជា
គេធ្លាប់មានទំនាក់ទំនង ជាមួយនារីៗដែលមានសម្រស់ស្រស់ស្អាត យ៉ាងណាក៏ដោយតែ Harry
នៅតែចង់ស្វែងរកមនុស្សស្រីដែលល្អសំរាប់ខ្លួនជាបន្ត ៕
ដោយ ៖ លីលី
ប្រភព ៖ k14