CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្ដូរទិន្ន​ន័យ PDF ទៅជា Word Excel ឬរូបភាព ដោយ PDFonline

សូមឧទ្ទេសនាមជូនមិត្តអ្នកអាន នូវឧបករណ៍អនឡាញមួយ ដែលជួយឱ្យមានការងាយស្រួល
ក្នុងការប្ដូរពី PDF ទៅ Word និងពី Word ទៅ PDF ។

សម្រាប់កំណែ Office ថ្មីបំផុត ការប្ដូរពីទម្រង់ Word ទៅជា PDF គឺមានភាពងាយស្រួល។ ប៉ុន្ដែ
ប្រសិនកុំព្យូទ័ររបស់អ្នក មិនទាន់បានដំឡើង Office ឬក៏មិនមានឧបករណ៍ណាមួយ ដើម្បីជួយ
ឱ្យអ្នក ធ្វើការប្ដូរទម្រង់ រវាងកម្មវិធីទាំង ២ ខាងលើ ស្របពេលដែលអ្នកត្រូវការវាជាចាំបាច់ តើ
ស្ថានភាពនឹងទៅជាយ៉ាងណា? ពេលនោះ សេវាកម្ម PDFonline ប្រហែលជាអ្វីដែលអ្នកត្រូវ
ការបំផុត។

គឺជាសេវាកម្មអនឡាញ PDFonline ផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផ្សេងៗជាច្រើន ទាក់ទិន
នឹង PDF ក្នុងនោះ អ្វីដែលយើងខ្ញុំចង់លើកយកមកនិយាយ នៅពេលនេះ គឺការប្ដូរពីទម្រង់ PDF
ទៅជា Word និងផ្ទុយមកវិញ។ អ្នកអាចប្រើប្រាស់សេវាកម្មនេះ ដោយចូលទៅកាន់គេហទំព័រ
PDFonline នៅទីនេះ និងចុចជ្រើសរើសទៅតាមតម្រូវការ។

បន្ទាប់ពីជម្រើសរួច អ្នកត្រូវចុចទៅលើ Upload a File to Convert ហើយប្ដូរទៅរកទម្រង់ដែល
អ្នកត្រូវការ ក្រោយមក ចុចលើ Open ដើម្បីអនុញ្ញាតឱ្យកម្មវិធីនេះ ធ្វើការប្ដូរផ្លាស់។

នៅពេលការប្ដូរផ្លាស់ ដំណើរការចប់ អ្នកនឹងទទួលបានតំណភ្ជាប់ ដើម្បីទាញយកឯកសារដែល
ជាលទ្ធផល។

ក្រៅពីមានសេវា ប្ដូរទម្រង់ ពី Word ទៅ PDF ពី PDF ទៅ Word ឧបករណ៍ PDFonline ក៏មាន
សេវាកែប្រែទម្រង់ជាច្រើនទៀត ដូចជា ប្ដូរពី Excel, PPT, TXT, JPG, PNG, BMP, TIFF, GIF
ទៅជាទម្រង់ PDF ផងដែរ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pdfonline