CamNews

ព័ត៌មានអន្តរជាតិ 

ពីលុត ២៩ នាក់ ក្រុមហ៊ុនអាកាសចរណ៍ TransAsia បរាជ័យ តេស្តិ៍ សុវត្ថិភាព ត្រូវផ្អាកពីការងារ

ព័ត៌មានអន្តរជាតិ ៖ ពីលុតបើកយន្តហោះ ២៩ នាក់ បម្រើការ អោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក នៃកោះតៃវ៉ាន់ TransAsia បានផ្អាកការងារ បន្ទាប់  ពីបរាជ័យ ក្នុង  ការធ្វើតេស្តិ៍ សុវត្ថិភាព ក្រោយរឿង អាស្រូវ គ្រោះ ថ្នាក់ធ្លាក់យន្តហោះ សប្តាហ៍កន្លងទៅនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបំភ្លឺអោយដឹងថាលទ្ធផលពិតជាមិនអាចទទួលយក នោះទេ ខណៈបានសន្យាយ៉ាងមុតម៉ាំអោយដឹងថា នឹងបង្កើនការហ្វើកហ្វើន ហោះហើរ ដល់ពីលុត របស់ខ្លួន ។ យោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា និយ័តករ បានបញ្ជាអោយមានការធ្វើ តេស្តិ៍សុវត្ថិភាព ដល់បណ្តាពីលុតទាំងអស់ ក្រោយមានរឿងអាស្រូវធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរ ណ៍ TransAsia សម្លាប់មនុស្ស ហោចណាស់ ៤២ នាក់ ។

គួររំឮកថា ក្រុមហ៊ុនអាកាសចរណ៍ខាងលើ អំឡុងថ្ងៃពុធ ម្សិលមិញនេះ ប្រកាសអោយដឹងថាពួកយើង បានផ្តល់ប្រាក់ សំណង ប្រមាណ ៦៤០,០០០ ដុល្លារសឹង្ហបុរី ជូន ចំពោះក្រុមគ្រួសារ បាត់បង់សមាជិក គ្រួសារ ស្តីពីគ្រោះ ថ្នាក់ធ្លាក់យន្តហោះ ហើយពួកយើងសង្ឃឹមថា នឹងឈានដល់ចំនុច   ដោះស្រាយ ដ៏ ល្អប្រសើរមួយ រវាង ក្រុមហ៊ុនអាកាសចរណ៍ និង ក្រុមគ្រួសារ ។ ដោយឡែក ភ្នាក់ងារសារព័ត៌មានតៃ វ៉ាន់ បញ្ជាក់ថា ក្រុមគ្រួសារ បាត់បង់សមាជិក ពីការធ្លាក់យន្តហោះ បានបដិសេធ ទៅនឹងសំណងខាង លើនេះ ៕

- អាន ៖ ក្រុមហ៊ុន TransAsia ប្រកាសផ្តល់សំណង គ្រួសារបាត់បង់សមាជិក ធ្លាក់យន្តហោះម្នាក់ ៦៤០,០០០ដុល្លារសឹង្ហបុរី

- អាន ៖ អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់

- អាន ៖ ករណីធ្លាក់យន្តហោះ TransAsia បុកស្ពានអាកាស រួចធ្លាក់ចូលទន្លេ អ្នកស្លាប់កើនឡើងដល់ ៣១ នាក់ (វីដេអូ)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane