CamNews

ជីវិតរស់នៅ 

វិធីសាស្រ្តងាយៗក្នុងការព្យាបាលេជំងឺ"ដេកស្រមុក"

ដេកស្រមុកវាជាបញ្ហារបស់បុគ្គល ប៉ុន្តែវាអាចមានឥទ្ធិពលដល់ការរស់នៅរបស់គ្រួសារនិង
សុខភាព
របស់អ្នកដែលគេងនៅជិតខ្លួន។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការព្យាបាលជំងឺស្រមុក៖

1. បន្ថយទម្ងន់
មនុស្សជាច្រើនបានយល់ថា ពួកគេចាប់ផ្តើមដេកស្រមុកនៅពេលពួកគេមានអាយុច្រើនបន្តិច។ ប៉ុន្តែ
ជាក់ស្តែងគឺបណ្តាលមកពីការឡើងទម្ងន់។ ការលើសទម្ងន់បង្កើតបានជាសំពាធដល់បំពង់ក ធ្វើឲរាំង
ស្ទះផ្លូវដង្ហើមដើរបញ្ច្រាសចូលក្នុង ហើយបង្កើតជាសំលេងស្រមុកឡើង។

2. ចូលគេងអោយបានទៀងទាត់

បណ្តារអ្នកដែលមានការគេងច្របូកច្របល់និងគេងមិនគ្រប់គ្រាន់​ វាធ្វើឲងាយស្រមុក។ បើ
សិនជាអ្នកចូលគេងបានទៀតទាត់ពេល នោះនឹងមិនធ្វើឲអ្នកនឿយហត់ហើយចៀសផុតពី
ការស្រមុក។

3. កុំប្រើថ្នាំរម្ងាប់អារម្មណ៍នៅពេលយប់
ថ្នាំងុយគេងមួយចំនួននិង​ស្រា អាចធ្វើឲថយកំលាំងសាច់ដុំហើយបង្កជាការស្រមុកដ៏ខ្លាំងមួយ។

4. មិនគួរញ៉ាំអាហារណាដែលធ្វើអំពីទឹកដោះគោមុនពេលគេង
ព្រោះវានឹងបង្កឲមានឥទ្ធិពលអាក្រក់ដល់ដំណើរការដង្ហើមរបស់អ្នកក្នុងពេលគេង ដែលជាហេតុ
បង្កឲមានការស្រមុកដែរ។

5. ជ្រើសរើសឥរិយាបទគេងអោយសមរម្យ

Cách đơn giản trị chứng ngáy ngủ, Sức khỏe đời sống, Roi loan giac ngu, ngay ngu, thuc pham, bo sua, suc khoe, bao.

ជាទូទៅគេងស្រមុកច្រើនកើតមាននៅពេលយើងគេងផ្ងារ។ ដូច្នេះអ្នកគួរតែជ្រើសរើសឥរិយាបទ
គេងផ្អៀងវិញ។​ គួរជ្រើសរើសខ្នើយគេងឲខ្ពស់ជាងធម្មតាបន្តិចដើម្បីឲខ្យល់ចេញចូលក្នុងបំពង់កធ្វើ
ចលនាបានត្រង់ល្អ។

6. សំអាតផ្លូវដង្ហើមត្រង់ច្រមុះ
ស្ទះច្រមុះហើយដកដង្ហើមតាមមាត់វាអាចជាកត្តាធ្វើឲគេងស្រមុកបាន។ ដូច្នេះអ្នកគួរតែសំអាតផ្លូវ
ដង្ហើមនៅច្រមុះឲបានស្អាតដើម្បីងាយស្រួលដកដង្ហើមជាង។

7. បង្កើនសំណើមក្នុងបន្ទាប់គេង
ព្រោះតែសំណើមក្នុងបន្ទប់គេងទាបវានឹងធ្វើឲបំពង់កស្ងួត ហើយបង្កទៅជាការស្រមុកឡើង៕

ដោយ៖ nano
ប្រភព៖ 24h




Tags: snoring lifestyle