ព័ត៌មានអន្តរជាតិ ៖ ជាការពិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ មហាសេដ្ឋី សេដ្ឋីនី នៅលើ ពិភពលោក មានការកើនឡើងគួរអោយកត់សម្គាល់ តែទោះជាយ៉ាងណាក៏ ដោយចុះ បើក្រឡេក ទៅមើលវិស័យ ព័ត៌មានវិទ្យា ក៏ដូចជា បច្ចេកវិទ្យា ឯណោះ ការកើនឡើង បេក្ខភាព សេដ្ឋីនី ក្នុង វិស័យអទិភាពមួយនេះ មានការ កើន ឡើងយឺត បើធៀបទៅនឹងការកើនឡើង កំពូលមហាសេដ្ឋី ក្នុងវិស័យព័ត៌មានវិទ្យា ឬបច្ចេកវិទ្យា នេះបើយោងការចេញផ្សាយ បញ្ជីរាយនាម សេដ្ឋី សេដ្ឋីនី ពី Wealth-X ក្នុងខែ មេសា ។
យ៉ាងណាមិញ នាឱកាសនេះ ក្រុមការងារយើងខ្ញុំ សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់គ្នា អោយ មកស្គាល់បេក្ខភាព ស្រ្តីឆ្នើមទាំង ៥ មាន បំផុត នៅក្នុងពិភព ព័ត៌មានវិទ្យា បច្ចេកវិទ្យា ក្នុងនោះ លោកស្រី Meg Whitman នាយកប្រតិបត្តិក្រុមហ៊ុន Hewlett-Packard (HP)ឈរនៅលំដាប់កំពូល ចំ ណាត់ថ្នាក់លេខ ១ ស្របពេលដែលចំណាត់ថ្នាក់លេខ ២ បានទៅលើ ប្រធានមន្រ្តី ប្រតិបត្តិការ ក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg ដែល មាន ប្រាក់ ស រុប ដល់ទៅ ១,២២ ពាន់ លាន ដុល្លារ ខណៈចំណាត់ថ្នាក់លេខ ៣ បានទៅលើ លោកស្រី Lucy Peng ស្ថាបនិក ក្រុមហ៊ុន Alibaba ដែលមានប្រាក់សរុបដល់ទៅ ១,២ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
៥. Marissa Mayer
ទឹកប្រាក់ប្រមាណ ៤១០ លានដុល្លារ
មកពី ៖ សហរដ្ឋអាមេរិក
មុខតំណែង ៖ CEO of Yahoo Inc ។
៤. Cher Wang
ទឹកប្រាក់ប្រមាណ ៨៩០ លានដុល្លារ
មកពីប្រទេស ៖ ចិន
មុខតំណែង ៖ ស្ថាបិនក្រុមហ៊ុន HTC
៣. Lucy Peng
ទឺកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ
មកពីប្រទេស ៖ ចិន
មុខតំណែង ៖ ប្រធាន Ant Financial Services Group របស់ Alibaba Group
២. Sheryl Sandberg
ទឹកប្រាក់ប្រមាណ ១,២២ ពាន់លានដុល្លារ
មកពី ៖ សហរដ្ឋអាមេរិក
មុខតំណែង ៖ ប្រធានមន្រ្តីប្រតិបត្តិការ ក្រុមហ៊ុន Facebook
១.លោកស្រី Meg Whitman
ទឹកប្រាក់ប្រមាណ ១,៣ ពានលានដុល្លារ
មកពី ៖ សហរដ្ឋអាមេរិក
មុខតំណែង ៖ នាយកប្រតិបត្តិក្រុមហ៊ុន Hewlett-Packard (HP)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន