CamNews

បច្ចេកវិទ្យា 

VMware និង AnAnA Computer បើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោក

ក្រុមហ៊ុន VMware សហការជាមួយក្រុមហ៊ុន AnAnA Computer នឹងរៀបចំសិក្ខាសាលា ស្តីពី ការគ្រប់គ្រង ប្រតិបត្តិការមជ្ឍមណ្ឌលផ្ទុកទិន្និន័យ (Virtual Data Center Management) និង កម្មវិធីប្រតិបត្តិការ VMware ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី​០១ ខែកក្កដា​ ខាងមុខនេះ នៅ សណ្ឋាគារ សាន់ វេ។

បើតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន VMware សិក្ខាសាលានេះ នឹងធ្វើឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៏ទាក់ទងនិងបច្ចេកវិទ្យា របបគំហើញថ្មីៗរបស់​VMware ដូចជាប្រព័ន្ធផ្ទុកទិន្និន័យ  សេវាកម្ម Cloud  ប្រព័ន្ធ Server និងបច្ចេកវិទ្យាដែលប្រតិបត្តិការដោយVMwareជាច្រើនទៀត។  ក្នុងសិក្ខាសាលារយះពេលកន្លះថ្ងៃនេះ សិក្ខាកាមក៏ដូចជាអ្នកចូលរួមទាំងអស់នឹងទទួលអត្ថប្រយោជន៏ជាច្រើនអំពី  Virtualization 101, Server Consolidation and VM management and Availability. VDC Operation Management VMware Cloud, Horizon 6.0 និងបទបង្ហាញពីទិដ្ឋភាពទូទៅនៃ Virtual desktop (VDI)។

គូសបញ្ជាក់ថា VMware បានផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុន AnAnA Computer ធ្វើជាដៃគូរចែកចាយផលិតផលនិងបច្ចេកវិទ្យា VMware​ ជាយូរឆ្នាំមកហើយ ហើយសិក្ខាសាលារួមគ្នានេះ​នឹង បង្កើននូវកិច្ច សហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពី​ឲ្យមានភាពស៊ីសង្វាកគ្នាកាន់តែខ្លាំង

ឡើងៗ។

លោក ស្រៀង ទីតូ អគ្គនាយក ក្រុមហ៊ុន AnAnA Computer មានប្រសាសន៏ថា​ កិច្ចសហប្រតិបត្តិការរវាង VMware និង AnAnA Computer បាននាំមកនូវការជឿជាក់ ទាំងគុណភាពផលិតផល​ និងសេវាកម្មជូនដល់​អតិថិជន ហើយអតិថិជននិងមានភាពកក់ក្តៅជាមួយផលិតផល សេវាកម្មរបស់យើង។ លោក ទីតូ បានបន្តទៀតថា​​ក្រុមហ៊ុនទាំងពីរ នឹងនាំយកនូវផលិតផល សេវាកម្ម និងបច្ចេកវិទ្យាថ្មីៗជូនដល់អតិថិជនបន្តទៀត។

VMware គឺជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្ម​ ​ Software ជាមួយនិងប្រតិបត្តិការ និង បច្ចេកវិទ្យា​ IT ​ទំនើប។ VMware ផ្តល់ឲ្យជំនួញរបស់លោកអ្នកមានសក្តានុពល សន្សំសំចៃ និងទទួលបានប្រាក់ចំណូលខ្ពស់។ ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធ virtualizing ពីមជ្ឍមណ្ឌលផ្ទុកទិន្និន័យទៅកាន់ Cloud នឹងឆ្ពោះទៅកាន់ឧបករណ៏ទូរស័ព្ធដៃរបស់លោកអ្នក។ VMware ជួយបង្កើនសក្កានុពលផ្នែក IT ហើយអាចបញ្ចូនសេវាកម្មទៅកាន់ ឧបករណ៏ផ្សេងៗបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

AnAnA Computer គឺជាក្រុមហ៊ុនឈានមុខគេ ផ្នែកបំរើសេវាកម្ម អេឡិចត្រូនិច កុំព្យូទ័រ software និង Hardware ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យា server ប្រព័ន្ធប្រតិបត្តិការមជ្ឍមណ្ឌលគ្រប់គ្រងទិន្និន័យ និងសេវាកម្មផ្សេងៗទៀត។ ដោយការវិនិយោគលើ បច្ចេកវិទ្យា ព័ត៌មានវិទ្យា អស់រយះពេលជាង​២០ឆ្នាំមកនេះ AnAnA Computer ត្រូវបានអតិថិជនផ្តល់ទំនុកចិត្ត យ៉ាងខ្លាំងទាំងគុណភាពនិងសេវាកម្ម បន្ថែមលើនេះ AnAnA Computer មានដៃគូវិនិយោគជាច្រើនទាំងជាតិនិងអន្តរជាតិ។