CamNews

តារា 

កីឡាការនី ដែលមានឈ្មោះបោះសំលេង តាមវិស័យសិល្បៈ

កីឡាការនី ទាំងនេះសុទ្ធតែជាកីឡាការនី ដែលបានល្បីឈ្មោះ ដោយសារតែវិស័យភាពយន្ត ។
មានកីឡាការនីខ្លះ គេមិនបានដឹងថានាង ជាអ្នកលេងកីឡានោះទេ ទាល់តែក្នុងសំភាសន៍អ្វីមួយ
ទើបគេដឹងថា ពួកនាងជាកីឡាការនី ។ ដើម្បីផ្លាស់ប្តូរបរិយាកាស ពួកនាងក៏បាន ឈានជើងចូល
វិស័យសិល្បះ ហើយទទួលបានលទ្ធផលដ៏ល្អគាប់ចិត្ត ។


-Gina Carano គឺជាកីឡាការនីជំនាញផ្នែក បោកចំបាប់និងក្បាច់គុណ ត្រូវបានគេអញ្ជើញចូលរួម
សំដែង នៅក្នុងភាពយន្តខ្នាតធំ Fast Furious 6 ។



-Esther Williams ជាកីឡាការនីហែលទឹក ដែលទទួលបានមេដាយមាស ៣ មុនពេលឈានជើង
ចូលសិល្បៈ អោយក្រុមហ៊ុន MGM ដើរជាតួរឯក Million Dollar Mermaid និង Neptune's Daughter ។



-Gabrielle Reece ជាកីឡាការនី បាល់ទះឆ្នេរខ្សាច់ ដែលមានឈ្មោះល្បីគួរសមដែរ ក្នុងពិភពកីឡា
ហើយក៏ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលផងដែរ នៅពេលដែលនាង ហក់ចូលពិភពសិល្បៈ តាមរឿង
ភាគ " Cloud 9 " ដែលទាក់ទងនឹង កីឡាបាល់ទះខ្សាច់ដូចគ្នា ។



-Anna Kournikova គឺជាកីឡាការនី វាយកូនបាល់ សញ្ជាត្តិរុស្សី តែនាងមិនសូវជោគជ័យ ក្នុងកីឡា
ប៉ុន្មានទេ ដោយសារតែបញ្ហាមួយចំនួន និង របួស ទើបនាងសំរេចចិត្តចូលក្នុងពិភពសិល្បៈ ។ ក្នុង
តួរដំបូងទាំងអស់ នាងចូលសំដែងជាមួយតារាចំរៀង Enrique Iglesias និងក្នុងភាពយន្ត I,Me,Myself ។



-Danica Patrick កីឡាការនីប្រណាំងរថយន្ត របស់ក្រុមហ៊ុន NASCAR ដែលល្បីឈ្មោះ បន្ទាប់ពីចេញ
ឡាន Indy ។ នាងក៏ជាអ្នកប្រណាំងឡានយ៉ាងជំនាញមួយដែលក្នុង ខ្សែរភាពយន្តភាគសើបអង្កេតដ៏
ល្បីគឺ " CSI New York " ។



-Chris Evert កីឡាការនី វាយកូនបាល់ វ័យចំណាស់ ដែលសាកល្បងចូលវិស័យសិល្បៈ តាមមិត្តភក្តិ
របស់នាងគឺ Elizabeth Shue ដែលជាតារាសំដែង ។ នាងក៏បានដើរតួរមួយក្នុងរឿង Crime Scene
Investigation ។ 



-Jennifer Barretta កីឡាការនីស្នុកគ័រ ដែលមិនសូវមានឈ្មោះល្បីប៉ុន្មានទេ តែបានមានមុខល្បីដោយ
សារបានដើរជាតួរឯកស្រី ក្នុងរឿង 9 Ball ។



-Raye Hollitt កីឡាការនីផ្នែក កាយវប្បកម្ម ដែលមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងទស្សវត្ស ៨០
ពេលដែលនាងទទួលពានរង្វាន់លេខ ១ ផ្នែកកាយវប្បកម្ម មុនពេលសាកល្បងចូលក្នុងវិស័យភាពយន្ត
ក្នុងរឿងដំបូង " Skin Deep " ចំណែករឿងទី ២ គឺ " Baywatch" ដែលទទួលបានការគាំទ្រជាខ្លាំង ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: sports girls star movie hollywood