CamNews

កីឡាអន្តរជាតិ 

ញាក់​សាច់! Man Utd ប៉ះ​ជើង​ខ្លាំង​ដូច​គ្នា Liverpool នៅ​វគ្គ​១៦​ក្រុម​នៃ Europa League

(ក្រុងនីយ៉ុង)៖ ខ្លាកំណាចទាំងពីររបស់អង់គ្លេស Manchester United និងត្រូវប៉ះសត្រូវចាស់ហង្ស​ក្រហម Liverpool ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​លំដាប់​ទី២​អឺរ៉ុប UEFA Europa League ក្រោយពីចាប់ឆ្នោត​យប់​មិញ​នេះ នៅ​ទី​ស្នាក់​ការកណ្តាលរបស់ UEFA ។

ទន្ទឹមនឹងនោះដែរ សារព័ត៌មាន BBC ក៏បានផ្សាយថា ក្រុមអង់គ្លេសមាន់ខ្នាយមាស Tottenham Hotspur ក៏​ត្រូវ​ជួប​ក្រុម​ខ្លាំង Borussia Dortmund របស់​អាល្លឺម៉ង់​ដែរ ដែល​នឹង​ចាប់​ផ្តើម​ប្រកួតជើងទី១ នៅរាត្រីថ្ងៃ១០ និងរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ខាង​មុខ​ដោយ Liverpool ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន Anfield ស្វាគមន៍បិសាចក្រហមមុន ។

សម្រាប់ឯក៦ប្រកួតផ្សេងទៀតរួមមាន៖

Shakhtar Donetsk (អ៊ុយក្រែន) V Sevilla (អេស្ប៉ាញ)

Villarreal (អេស្ប៉ាញ) V Bayer Leverkusen (អាល្លឺម៉ង់)

Athletic Bilbao (អេស្ប៉ាញ) V Valencia (អេស្ប៉ាញ)

Sparta Prague (ប៊ែលហ្ស៊ិក) V Lazio (អ៊ីតាលី)

Fenerbahce (តួកគី) V Braga (ព័រទុយហ្គាល់) ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Man Utd Aubameyang Wayne Rooney