CamNews

តារា 

Mario ប្រាប់ទៅកាន់អ្នកគាំទ្រខ្លះ ដែលមិនពេញចិត្ត មិត្តស្រីលោក ក្រោយលេចធ្លាយរូបថតជួបគ្នាជារឿយៗ!

ព័ត៌មានកំសាន្ត ៖ បើទោះបីជាខ្វះការគាំទ្រពីសំណាក់ក្រុមអ្នកគាំទ្រមួយចំនួន ចំពោះស្នេហារបស់លោក Mario Maurer និងនាង JunJera Junpitakchai ដែលជាមិត្តស្រីស្រលាញ់គ្នារាប់ឆ្នាំមកហើយចុះ ប៉ុន្តែតារាថៃរូបសង្ហាមួយដួងនេះនៅតែបន្តស្រលាញ់គ្នា ឲ្យបានយូរតាមដែលអាចធ្វើទៅបាន ។





តួប្រុសក្នុងរឿង "Pee Mak" បានថ្លែងប្រាប់អ្នកកាសែត កាលពីថ្ងៃទី​ ២៤ ខែឧសភាថា "ជាធម្មតាខ្ញុំនិង Jun Jun មិនមែនជួបគ្នាជារៀងរាល់ថ្ងៃទេ ក្នុងមួយសប្តាហ៍ជួបបានតែ ២ ទៅ ៣ ដងទេ ព្រោះរវល់ការងាររៀងៗខ្លួន ។ ហើយមានពេលខ្លះយើងទៅញុំអីជាមួយគ្នានៅកន្លែងធ្វើការ ឬ​ភោជនីយដ្ឋានណាមួយ ។ មួយវិញទៀត ពួកយើងចូលចិត្តហាត់ប្រាណ នៅពេលដែលទំនេរពីការងារសិល្បៈ ។ សង្ឃឹមថាក្រុមអ្នកគាំទ្រមួយចំនួនអាចនឹងយល់" ។ យោងតាមសម្តីរបស់ លោក Mario Maurer បានបញ្ជាក់យ៉ាងមុតមាំថា បើទោះបីជាលោកនិងមិត្តស្រី មិនសូវជាទទួលបានការគាំទ្រដូចគូស្នេហ៍ដទៃ ក៏ដោយចុះ ប៉ុន្តែស្នេហារបស់លោកក៏នៅតែរឹងមាំដដែល ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai