CamNews

ព័ត៌មានអន្តរជាតិ 

បែកការណ៍ រឿងហេតុ យន្តហោះ Air France ហោះកៀកខ្លាំង ប៊ិះបុក កំពូលភ្នំ កំពស់ខ្ពស់

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកស៊ើបអង្កេត ប្រទេស បារាំង អោយដឹង​​   ថា យន្តហោះមួយគ្រឿង របស់ ក្រុមហ៊ុនអាកាសចរណ៍ Air France ប៊ិះនឹងជូប ឧបទ្ទេវហេតុ​​ ដោយហោះ   ប៊ិះ នឹងបុកជាមួយនឹងភ្នំ ខ្ពស់បំផុតនៅភាគកណ្តាលទ្វីបអាហ្រ្វិក ដើមខែ ឧសភា នេះ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះ Air France ជើងហោះ  ហើរ AF953 អំឡុងពេល ធ្វើដំណើរ ពី ទីក្រុង Malabo ប្រទេស Equatorial Guinea ឆ្ពោះទៅកាន់ទី ក្រុង Douala ប្រទេស Ca- meroon នោះ បានជួបនឹងលក្ខខ័ណ្ឌអាកាសធាតុអាក្រក់ នៅថ្ងៃទី ២    ខែ  ឧសភា ។ ដោយធ្វើយ៉ាង ណាជៀសអោយបាននូវគ្រោះអាក្រក់ ព្យុះភ្លៀង យន្តហោះមួយគ្រឿងនេះ បែរជាហោះ ប៊ិះនឹងបុក ភ្នំ Cameroon ដែលមានកំពស់ដល់តៅ ៤,០៤០ ម៉ែត្រទៅវិញ ។ យន្តហោះ  ប្រភេទ Boeing 777 មួយ នេះផ្ទុកអ្នកដំណើរសរុប ៣៧ នាក់ អំឡុងហោះ រយៈចម្ងាយខ្លី ប្រមាណ   ១០០ គ.ម ពី Malabo ទៅ Douala បម្រុងនឹងសំចតនៅទីនោះ និងយកអ្នកដំណើរ    បន្តហោះទៅកាន់  ទី ក្រុង បារីស ប្រទេស បារាំងបន្ថែមទៀត ។ បន្ទាប់ពីផ្តូរជើងហោះហើរ (ផ្លូវអាកាសហោះហើរ) ទៅកាន់ភាគខាងជើង ដើម្បី ជៀសអោយបាន ព្យុះភ្លៀង នៅវេលាម៉ោង ៩ យប់ (ម៉ោងក្នុងស្រុក)   ប៉ុន្តែ ផ្លូវរថថ្មី នៃយន្តហោះមួយ គ្រឿងនេះ បែរសំដៅ ទៅរកភ្នំ កំពស់ខ្ពស់ទៅវិញ ។


ភ្លាមៗ មានសារព្រមាន ស្វ័យប្រវត្តិអោយដឹងថា ត្រូវ  តែហោះឡើង "Pull up", បន្លឺ  ឡើង រំពេចនោះ យន្តហោះ សម្រុកហោះឡើងយ៉ាងលឿន ពី រយៈកំពស់    ២,៧៤៣ ម៉ែត្រ ទៅកំពស់ ៣,៩៦២ ម៉ែត្រ ដើម្បីជៀសវាងពីការហោះបុកភ្នំ ។ រយៈពេល ៤៤ នាទី   បន្ទាប់ពីហោះចេញពី ទីក្រុង Malabo យន្ត ហោះមួយគ្រឿងនេះ បានចុះចត បានសម្រេច និងដោយ សុវត្ថិភាព  ដោយគ្មានអ្នកដំណើរណាម្នាក់ រងរបួសនោះទេ ។ គួរបញ្ជាក់ថា ករណីបែកធ្លាយ ហេតុការណ៍  គ្រោះថ្នាក់  ខាងលើនេះ​អាចបែកការ ទៅបានបន្ទាប់ពី ក្រុមស៊ើបអង្កេត ប្រទេសបារាំង BEA បើកការស៊ើបអង្កេត  ឯករាជ្យ យ៉ាងណាមិញ ជាការអះអាងពីក្រុមហ៊ុន Air France អោយដឹងថា ខ្លួននឹងបើការស៊ើបអង្កេត ផ្ទៃក្នុងពាក់ព័ន្ធនឹង ករ ណីគ្រោះថ្នាក់មួយនេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Eiffel Tower Air france