ថៃ ៖ កាលពីប៉ុន្មានខែមុននេះ លោក Boy pakorn បានបែកធ្លាយថា តាមញ៉ែតារាស្រីកូរ៉េម្នាក់ ដែលធ្វើការនៅក្នុងវិស័យសិល្បៈកំសាន្តថៃជាយូរណាស់មកហើយគឺនាង Gyeon ប៉ុន្តែមួយរយៈក្រោយដំណឹងនេះក៏បានស្ងាត់ទៅវិញ ។
ទាក់ទងជាមួយនិងរឿងនេះផងដែរ នាង Gyeon បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា ពេលនេះនាងគឺមិនទាន់មានបុរសណាម្នាក់ជាម្ចាស់បេះដូងនៅឡើយនោះទេ ។
នាង Gyeon និយាយថា បុរសក្នុងស្រម៉ៃរបស់នាងគឺជាបុរសល្អ ។ ហើយតារាស្រីរូបនេះបានបន្ថែមទៀតថា មិនអីនោះទេប្រសិនបើលោក Boy pakorn ចង់ញ៉ែនាងព្រោះបច្ចុប្បន្ននាងនៅមិនទាន់មានសង្សារនៅឡើយទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook