CamNews

ព័ត៌មានអន្តរជាតិ 

អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ មានមុខស្រដៀងទៅនឹង មនុស្ស

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសចិន បានរកឃើញនូវសំណាកគំរូផូស៊ី
លសត្វត្រីពីសម័យដើម ដែលមានមុខស្រដៀងទៅនឹងមុខមនុស្ស នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ករណីររកឃើញផូស៊ីល មា នប្រវែងជាង ២០ ស.ម មួយនេះ ត្រូវបាន
គេរកឃើញ និងជីកចេញពីក្នុងដី មានទីតាំងនៅភាគខាងជើងប្រទេសចិន  ក្រុង  Quijing
ហើយនេះអាចជាសញ្ញាណមួយ នៃតំណភ្ជាប់ការបាត់បង់   ការអភិវឌ្ឃន៍ពូជត្រីដែលមាន
ឆ្អឹងខ្នង។

ជាមួយនឹងការរកឃើញ ផូស៊ីលសត្វត្រីមុនបុរេប្រវត្តិមួយនេះ វាមានឆ្អឹងថ្គាម ក៏ដូចជាចង្ការ
ស្រដៀងទៅនឹងមនុស្ស ។ ​ លើសពីនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមថា​  ផូស៊ីលសត្វ
ត្រីមួយប្រភេទនេះ ត្រូវបានគេស្គាល់ឈ្មោះថា  Entelognathus primordialis ធ្លាប់មានជីវិត
រស់នៅក្នុងសមុទ្រចិន       កាលពីចុងសម័យបុរាណ  Silurian ពោលគឺ អំឡុងកាលពីជាង
៤២០ លានឆ្នាំមុន ។

យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានដដែលបន្ថែមថា ករណីរកឃើញផូស៊ីលខាងលើនេះ
គឺត្រូវបានរកឃើញដោយអ្នកវិទ្យសាស្រ្តជនជាតិចិន ឈ្មោះ Brian Choo   មកពីវិទ្យាស្ថាន
ប៉េកាំងផ្នែកជីវសាស្រ្តបុរាណនៃសត្វមានឆ្អឹងកង ( Beijing's Institute of Vertebrate Pala-
eontology and Palaeoanthropology) ៕

​* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ
ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖ រិទ្ធី
ប្រភព ៖​ ស្កាយ


Tags: Fish Face Fossil Scientists China Asia