ប្រសិនបើលោកអ្នក បានអាននូវអត្ថបទមុននេះដែលរៀបរាប់ស្តីអំពី បញ្ហាមួយចំនួនដែលទាក់ទងទៅនឹងភាពស្លេកស្លាំង នោះលោកអ្នកច្បាស់ជាអាចដឹងពីមូលហេតុ ក៏ដូចជាកត្តាប្រឈមមួយចំនួនហើយ។ យោងតាមការសិក្សាបង្ហាញថា សារជាតិដែក គឺជាសមាសធាតុដ៏សំខាន់បំផុតក្នុងការផលិតអេម៉ូក្លូប៊ីន (hemoglobin) នៅក្នុងសារពាង្គកាយ។ ថ្ងៃនេះ យើងខ្ញុំសូមលើកយកនូវការណែនាំនូវអាហារមួយចំនួន ដែលមានផ្ទុកនូវជាតិដែក ដើម្បីជួយលោកអ្នកក្នុងការកាត់បន្ថយស្ថានភាពស្លេកស្លាំង។
-ចុចអាន ៖ បញ្ហាមួយចំនួនដែលគួរយល់ដឹង ជាពិសេសអ្នកដែលឧស្សាហ៍ស្លេកស្លាំង
រូបតំណាង
ប្រភេទសាច់
- លាសសមុទ្រ និងពពួកគ្រំ វាសម្បូរទៅដោយជាតិដែក ដោយមានប្រហែល ២៤ មីលីក្រាម ក្នុង ១០០ ក្រាម
- គ្រំចំពុះទា មានផ្ទុក ៤.៥ មីលីក្រាមក្នុង ១០០ ក្រាម
- ប្រភេទត្រីសមុទ្រម្យ៉ាង សាឌីន (Sardine) សម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលគ្មានជាតិខ្លាញ់ ហើយអាចផ្តល់ជាតិដែក ៣.២ មីលីក្រាមក្នុង ១០០ ក្រាមនៃសាច់ត្រី
- ថ្លើម ជ្រូក ឬគោ វាក៏មានជាតិអាស៊ីតហ្វូលិក និងវីតាមីន B12 ហើយនឹងជាតិដែក ៨ មីលីក្រាម ក្នុង ១០០ ក្រាម។ វា ជួយក្នុងការបង្កើតកោសិកាឈាមបានយ៉ាងល្អ
- សត្វក្រួច សម្បូរទៅដោយជាតិប្រូតេអ៊ីន និងអាស៊ីតអាមីណូដែលសំខាន់។ បក្សីទាំងនេះ មានជាតិដែក ៧,៧ មីលីក្រាមក្នុង ១០០ ក្រាមសាច់
- សាច់គោ បរិមាណជាតិដែកនៅក្នុងសាច់គោ(ពពួកសាច់ក្រហម) គឺមានកម្រិតខ្ពស់ជាងពពួកសាច់ស។ វា ក៏ជាប្រភពនៃប៉ូតាស្យូម និងផូស្វ័រផងដែរ។ វាមានជាតិដែក ២,៥ មីលីក្រាម ក្នុង ១០០ ក្រាម
- ស៊ុត មានផ្ទុកវីតាមីន C អាស៊ីតហ្វូលិក កាល់ស្យូម ក៏ដូចជាជាតិដែក ២,២ មីលីក្រាមក្នុង ១០០ ក្រាម
ប្រភេទបន្លែ
- ស្ពៃខ្មៅ សម្បូរដោយវីតាមីន សារធាតុរ៉ែ ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែក ៤ មីលីក្រាមក្នុង ១០០ ក្រាម
- ស្ពៃស បន្លែនេះផ្ទុកនូវ folate ដែលជួយបង្កើតកោសិកាឈាមក្រហម/ស និងអង់ទីករនៅក្នុងប្រព័ន្ធភាពស៊ាំ។ វាក៏មានជាតិដែក ៣,១ មីលីក្រាមក្នុង ១០០ ក្រាម
- សណ្តែកលីម៉ាៈសណ្តែកទាំងនេះមានសារធាតុរ៉ែ វីតាមីន ប្រូតេអ៊ីន កាឡូរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ រាល់ ១០០ ក្រាមមានជាតិដែករហូតទៅដល់ ៨,៥ មីលីក្រាម។
- សណ្តែក សំបូរវីតាមីន (A, B1, B2, B3, B6, C និង E) ។ វា ក៏ផ្ទុកជាតិប៉ូតាស្យូម ផូស្វ័រ កាល់ស្យូម និងសូដ្យូមផងដែរ។ ចំពោះជាតិដែកវិញ វាមាន ៧,១ មីលីក្រាមក្នុង ១០០ក្រាម
គ្រាប់ធញ្ញជាតិ
- គ្រាប់រីករាយ: គ្រាប់នេះមានកម្រិតខ្ពស់នៃសារធាតុ lutein, beta carotene និងវីតាមីន។ វា ក៏មានជាតិសរសៃ និងជាតិដែក ៧,៣ មីលីក្រាមក្នុង ១០០ ក្រាម
- អាល់ម៉ុន និងផ្លែប៊ឺត: វា មានប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ ចំពោះជាតិដែក វាមាន ៤,២ មីលីក្រាមក្នុង ១០០ ក្រាម
- សណ្តែកដី មានវីតាមីន និងសារធាតុរ៉ែ ដូចជា នីកាស៊ីន(niacin)។ វា មានជាតិដែក ២ មីលីក្រាម ក្នុង១០០ ក្រាម
តោះសាកល្បង ទទួលទានជាមួយអាហារទាំងនេះ ដើម្បីជួយដល់សុខភាពរាងកាយរបស់អ្នករឹងម៉ាំ និងបន្ថយភាពស្លេកស្លាំងទាំងអស់គ្នា ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ steptohealth