CamNews

រថយន្ត 

ក្រៅពីមិនប្រើសាំង ម៉ាស៊ូត និង​ ហាយប្រ៊ីត តើ រថយន្ដទំនើប Toyota Mirai 2016 ប្រើអ្វីវិញទៅ?

យានយន្ដ៖ សម្មិទ្ធិផលថ្មីមួយទៀត​ហើយរបស់ក្រុមហ៊ុន រលិតរថយន្ដ តូយ៉ូតា លើពិភពលោក សូមធ្វើការបង្ហាញពីស្នាដៃថ្មី ហើយចម្លែក ដែលកន្លងមកមិនធ្លាប់បានឃើញមានច្រើននៅលើទីផ្សារ​រថយន្ដ​ទំនើប នោះគឺរថយន្ដទំនើប Toyota  Mirai ២០១៦ ។ 

របកគំហើញថ្មីនៃបចេ្ចកវិទ្យាដ៏ទាន់សម័យ របស់ក្រុមហ៊ុន តូយ៉ូតា បានសំរ៉ាំងចេញជាផលិតផលទម្រង់​រថយន្ដថ្មីទៀត ចម្លែក​ ទាំង រួបរាង ប្រព័ន្ធគ្រប់គ្រង និង ប្រព័ន្ធម៉ាស៊ីន។ កន្លងមកប្រិយមិត្ដធ្លាប់តែស្គាល់​និង ស្វែងយល់ពី​ប្រភេទយានយន្ដប្រើ សាំង ម៉ាស៊ូត និង ហ្គាស រឺជាប្រព័ន្ធហាយប្រ៊ីត ជាដើម ប៉ុន្ដែ​មក​សាកមើលជាមួយនឹង Toyota  Mirai ២០១៦ នេះ ប្រិយមិត្ដនឹងមានអារម្មណ៍ប្លែក ខុសពីកាលធ្លាប់បាន​ដឹងកន្លងមក ។

រថយន្ដទំនើប Toyota  Mirai ២០១៦ គឺជាប្រភេទរថយន្ដប្រើប្រព័ន្ធ កម្លាំងម៉ាស៊ីនអមនឹងប្រព័ន្ធ Fuel Cell ដែលជាដំុប្រត្ដិករ មានតួនាទីសម្រាប់បំឡែងសាធាតុគឺមីមួយប្រភេទដែលគេហៅថា អ៊ីដ្រូសែន ឲ្យទៅជា​ថាមពលអគ្គិសនី ដោយឆ្លងកាត់ ការធ្វើប្រត្ដិកម្មជាមួយសាធាតុអុកស៊ីសែន រឺក៏សារធាតុផ្សេងៗទៀត​ដែល​​​ចូលរួមជាមួយ (ប្រើសាធាតុ អ៊ីដ្រូសែន) ។ មិនត្រឹមតែប្រព័ន្ធគ្រឿងក្រោមចម្លែកនេះទេ សម្រាប់បណ្ដាញគ្រប់គ្រង ក៏​មាន​បំ​ពាក់នូវលក្ខណៈពិសេសដែរ ដោយគ្រោបដណ្ដប់​ប្រព័ន្ធគ្រប់គ្រងលើរូបរាងរថយន្ដទាំងមួលតែម្ដង ។ 

ផ្នត់គំនិតនៃការផលិតរថយន្ដប្រភេទនេះឡើង ក្រុមហ៊ុន តូយ៉ួតា មានបំណងចូលរួមសហការ ជាមួយ​ក្រុមហ៊ុនផ្គត់ផ្គង់ អ៊ីត្រូសែន ( Hydrogen​ Supplier) ដើម្បីជម្រុញឲ្យមានការចរាចរណ៍​ក្នុងទីផ្សារ ដូចជាប្រេង សាំងដូច្នោះដែរ ហើយបច្ចុប្បន្នទីតាំងចែកចាយ ធំៗមានចំនួន ១២ កន្លែងនៅភូមិភាគ ខាងជើង។​
តោះទស្សនារូបភាពទាំងអស់គ្នា៖

សូមបញ្ជាក់ឡើងវិញថា Toyota  Mirai ២០១៦ និងដំណើការក្នុងទីផ្សារ នៅដើមឆ្នាំ ២០១៥ ក្នុងតម្លៃ ៥៧៥០០ ដុល្លារ ៕ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed  

 

 



Tags: Vehicle Toyota Mirai 2016