ថៃ ៖ បន្ទាប់ពីធ្វើការជាមួយគ្នានៅក្នុងហ្គេម "Davinci Thailand" លោក Boy pakorn បានបង្ហោះរូបថតជាមួយនិងនាង Seo Gyeon ដែលជាតារាស្រីជនជាតិកូរ៉េដ៏ស្រស់ស្អាត ហើយនាងថែមទាំងកំពុងតែរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃស្រាប់តែម្តង ។
នៅក្នុងគណនីអុិនស្រ្តាក្រាម លោក Boy pakorn បានភ្ជាប់មកជាមួយនិងចំណងជើងថា "A new Koo Jin" បន្ទាប់ពីផុសរួចមកទាន់បានប៉ុន្មានផង ស្រាប់តែមានពាក្យចចាមអារាមថា តារាប្រុសស្រីទាំងពីរដួងនេះបានទាក់ទងគ្នាក្នុងលក្ខណៈស្នេហាសុីជម្រៅ ។ តែទោះបីជាយ៉ាងណាក៏ដោយ តារាសម្តែងថៃលោក Boy pakorn បានបដិសេធជាមួយនិងព័ត៌មាននេះ ដោយនិយាយថា ពួកគេទាំងពីរគ្រាន់តែជាមិត្តរួមការងារនឹងគ្នាប៉ុណ្ណោះ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ថ្មីៗនេះតារាចម្រៀងនិងជាតារាសម្តែងបានចូលរួមនៅក្នុងកម្មវិធី "Tee Tai Krua" ហើយនាងបាននិយាយថា នាងនឹងសាកទាក់ទងគ្នាជាមួយនិង Boy pakorn ប្រសិនបើលោកពិតជាព្យាយាមញ៉ែនាងពិតមែន ។ គ្រាន់តែលឺបែបនេះ ក៏មានហ្វេនៗជាច្រើនៗគាំទ្រពីឥលូវនេះបាត់ទៅហើយ ដើម្បីឲ្យអ្នកទាំងពីរទាក់ទងគ្នា ។
យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត តារាសម្តែងវ័យ ៣៣ ឆ្នាំ បានសារភាពថា ខ្លួនពិតជាគ្មាន LINE ID របស់នាង Seo Gyeon ហើយក៏មិនដែលជួបនាងម្តងទៀតដែរ បន្ទាប់ពីថតហ្គេមជាមួយគ្នាលើកមុនមក ។ តួប្រុសក្នុងរឿង "បងមិនមែនភេទទី៣" រូបនេះសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងស្នេហារវាងលោកនិងនាងគឺ សូន្យភាគរយ យ៉ាងពិតប្រាកដ ។
លោក Boy pakorn បានបន្ថែមទៀតថា លោកសរសើរនាង Seo Gyeon ដែលធ្វើពិធីការនីយ៉ាងពូកែ ។ Boy សង្ឃឹមទៀតថា នាង Seo Gyeon នឹងចូលរួមហ្គេមជាថ្មីម្តងទៀតនាពេលអនាគត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate